ដឹងទេ ស៊ែរម្នាក់មួយផង!!! វិធីស្រោចស្រង់ខ្លួនឯងឡើងវិញ នៅពេលជីវិតអ្នកស្ទើរធ្លាក់ដល់សូន្យ…
មនុស្សម្នាក់ៗ អ្នកណាដែលថាមិនធ្លាប់ឆ្លងកាត់រឿងដែលធ្វើឲ្យខ្លួនដុនដាប រហូតពេលខ្លះមិនដឹងថាខ្លួនឯងរស់ដើម្បីអី មិនដឹងថារស់នៅបែបម៉េចឲ្យសប្បាយចិត្តនឹងគេ ព្រោះដល់ពេលមួយដែលអាចនិយាយបានថា«ជីវិតងងឹតឈឹង»។យ៉ាងណាក៏ដោយវិធីគោលដំបូងដែលអាចជួយឲ្យអ្នកដើរទៅមុន ហើយធ្វើរឿងបន្តដើម្បីយោងខ្លួនឯងចេញពីភាពងងឹតនោះគឺ«កុំបោះបង់ខ្លួនឯងចោល»។ នៅពេលដែលអ្នកមិនបោះបង់ខ្លួនឯងចោល អ្នកអាចចាប់ផ្ដើមធ្វើរឿងទាំងនេះដើម្បីស្រោចស្រង់ខ្លួនឯងឡើងវិញ ៖
១. កុំព្យាយាមដាក់សម្ពាធ និងបន្ទោសលើខ្លួនឯងទៀត រឿងមួយដែលអ្នកត្រូវដឹងគឺនៅពេលខ្លួនឯងដុនដាបមែនទេ កុំប្រឹងផ្ដល់រឿងមិនសប្បាយឲ្យខ្លួនឯងទៀត។ កាត់បន្ថយរឿងមិនល្អចេញខ្លះទៅ ហើយកុំបន្ទោសខ្លួនឯងថាខុសនេះខុសនោះពេក តែអ្វីដែលត្រូវធ្វើគឺដឹងថាខុសកន្លែងណាហើយកែកន្លែងនោះ មិនមែនដេកយំហើយមិនធ្វើអីឡើងវិញនោះទេ។
២. រកចំណុចល្អខ្លួនឯងឲ្យបានសិន ទោះធ្លាក់ខ្លួនដល់ណាក៏ដោយក៏មិនត្រូវគិតថាខ្លួនឯងជាមនុស្សចោលម្សៀតដែរ។ ចាប់ផ្ដើមគិតពីខ្លួនឯងថាខ្លួនឯងពូកែអីខ្លះ មានសមត្ថភាពអីខ្លះ អាចធ្វើបានអីខ្លះ? ពេលខ្លះអ្នកប្រហែលបំភ្លេចខ្លួនឯងថាខ្លួនឯងទទេរស្អាត គ្មានសល់អីសោះ តែនោះមិនមែនជាការពិតទេ។ មនុស្សម្នាក់គឺតែងមានអីល្អមួយសម្រាប់ខ្លួន គ្រាន់តែយើងមិនទាន់ដឹង ហើយដើរច្រឡំផ្លូវតែប៉ុណ្ណោះ។
៣. បើកចិត្តទទួលការពិត និងប្រឹងជម្នះវា ជីវិតគឺបែបនេះ គឺត្រូវតែមានបញ្ហា គឺត្រូវតែខូចចិត្ត ដូច្នេះអ្វីអីល្អជាងបើកចិត្តទទួលចិត្តការពិត ហើយដោះស្រាយវា។ រៀនត្រៀមចិត្ត រៀនទទួលថាអ្វីទាំងអស់ដែលកើតឡើងមិនអាចដូចអ្វីដែលយើងប៉ងទេ បែបនេះហើយការដែលអាចយល់ពីរឿងពិតដែលបានកើតបាន នោះចិត្តយើងក៏មិនសូវគ្រាំគ្រាដែរ។
៤. ស្វែងរកមនុស្សម្នាក់ដែលអាចនិយាយរឿងហ្នឹងចេញមកបាន កាលដែលកប់រឿងលំបាកៗបែបនេះមិនមែនជារឿងល្អទេ ព្រោះបើទុកកាន់តែច្រើនទៅៗអ្នកអាចស្ទះទ្រូងស្លាប់់។ រកមនុស្សម្នាកដែលអាចយល់ពីអ្នក អាចស្ដាប់អ្នកនិយាយបាន អាចឲ្យអ្នកចែករំលែកបាន ហើយក៏អាចឲ្យជាគំនិតល្អៗដើម្បីឲ្យអ្នកមានពន្លឺដើរចេញពីកន្លែងងងឹតនោះ។
៥. គិតពីខ្លួនឯង និងមនុស្សដែលស្រឡាញ់យើងឲ្យបានច្រើន ភាគច្រើនមនុស្សយើងមិនបានមើលគេមនុស្សដែលស្រឡាញ់ខ្លួនទេ គឺមើលឃើញតែមនុស្សដែលមិនបានស្រឡាញ់ខ្លួនហើយមកដេកឈឺចាប់។ ពេលដែលអ្នកអស់កម្លាំងចិត្តមែនទែនអ្នកត្រូវនឹកឃើញពីខ្លួនឯងឲ្យបានមុនគេ និងមនុស្សដែលគេស្រឡាញ់ បារម្ភពីអ្នក។ ត្រូវចាំថាអ្នកនៅតែមានអ្នកដែលចាំអ្នក អ្នកដែលចង់មើលថែអ្នក និងស្រឡាញ់អ្នកគ្រប់ពេល ដូច្នេះកុំគិតថាពិភពលោកនេះមានតែមនុស្សដែលមិនស្រឡាញ់ មិនគិតពីអ្នកនោះ។
ជីវិតជួបរឿងជូរចត់មិនជាបញ្ហាទេ តែអ្វីដែលជាបញ្ហាគឺយើងមិនព្រមតាំងចិត្តដោះស្រាយ ហើយមិនចង់ដើរទៅមុខដោយគិតថាមិនអាចទាំងដែរការពិតគឺមានផ្លូវដើរបន្តសោះ៕
ប្រភពអត្ថបទ៖ vachanamedia.com