ស៊ែរបន្តផង!!! កុំហូបត្រី៣ប្រភេទនេះអោយសោះ បើមិនចង់កើតជំងឺមហារីកថ្លើម ព្រោះ…
បើយោងតាមកិច្ចប្រជុំបូកសរុបបញ្ចប់ ស្តីពីគំរោងសិក្សាស្រាវជ្រាវផលប៉ះពាល់លើសុខភាព លើជំងឺព្រូនថ្លើមនៅប្រទេសកម្ពុជា និងប្រទេសវៀតណាម, លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធ នឹងជំងឺ គ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានអំពាវនាវពលរដ្ឋទាំងអស់ កុំទទួលទានសាច់ត្រីចំនួន៣ប្រភេទ ដើម្បីជៀសវាងកើតជំងឺមហារីកថ្លើម ។
លោកវេជ្ជបណ្ឌិត បន្តថា ត្រីចំនួន៣ប្រភេទ ដែរនៅពេលប្រជាពលរដ្ឋរកទទួលទានរួចបង្កឲ្យកើតមានជំងឺព្រូនថ្លើម ហើយយូរទៅបណ្តាលឲ្យកើតជំងឺមហារីកថ្លើមនោះ គឺត្រីស្រកាក្តាម ត្រីអង្កត់ប្រាក់ និងត្រីអាចម៍កុក (មានបណ្តោយប្រហែល ១០ ទៅ១៥ ស.ម)។ យើងអាចការពារខ្លួនមិនឲ្យឆ្លងជំងឺព្រូនថ្លើមបានតាមរយៈការបរិភោគផ្ទាល់ខ្លួនមានអនាម័យ ជាពិសេសការហូបត្រីទឹកសាប គួរចំអិនអោយបានល្អ ព្រោះប្រភេទត្រីទឹកសាបតូចៗខ្លះ អាចមានផ្ទុកពងព្រូនថ្លើម។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ថ្នាំដែលមានប្រសិទ្ធភាពព្យាបាលអ្នកមានផ្ទុកព្រូនថ្លើម គឺថ្នាំប្រាហ្សីកង់តែល (Praziquantel) តែការលេបថ្នាំនេះ មិនមែនមានន័យថា នឹងជាដាច់ពី ឬ ឈប់ឆ្លងជំងឺព្រូនថ្លើមទេ បើសិនជាបុគ្គលនោះនៅតែបន្តបរិភោគត្រីទឹកសាបប្រភេទតូចៗ មានផ្ទុកពងព្រូនថ្លើម។
ដោយឡែក ចំពោះមហារីកថ្លើម ឬថង់ទឹកប្រម៉ាត់ ដែលជាផលវិបាករបស់ជំងឺព្រូនថ្លើមនេះ យើងអាចមានវិធីសាស្ត្រព្យាបាលបាន បើសិនយើងរកឃើញវា នៅដំណាក់កាលដំបូង តែបើវានៅដំណាក់កាលចុងក្រោយ យើងមានលទ្ធភាពតិចតួចណាស់ ក្នុងការព្យាបាល ឬជួយសង្គ្រោះ។