គួរយល់ដឹង!!! មិនគួរលាបលើមុខ បើមិនចង់ឲ្យស្បែកខូចនោះ…
ស្បែកមុខពិតជាសំខាន់ខ្លាំងណាស់ ហើយមិនមែនចេះតែអាចលាបផលិតផលគ្រប់មុខតាមចិត្តចង់បានទេ។ តាមរយៈការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Anthony Youn ជំនាញផ្នែកវះកាត់កែសម្ផស្សប្លាស្ទិកនៅអាមេរិក បានបង្ហាញថា មនុស្សភាគច្រើនគិតថាល្អ តាមការពិត ដាច់ខាតមិនគួរយកទៅលាបឬប៉ះជាមួយផ្ទៃមុខទេ ពុំដូច្នោះអ្នកអាចនឹងបំផ្លាញស្បែកមុខឲ្យខ្ទេចខ្ទីដោយមិនដឹងខ្លួន។
១. សាប៊ូដុំ៖ សាប៊ូដុំជាច្រើនបានបង្កើតឡើងសម្រាប់ដុះខ្លួន ប៉ុន្តែវាមិនល្អទេប្រសិនបើអ្នកយកមកដុះនៅលើមុខ ព្រោះក្នុងសាប៊ូដុំមានផ្ទុកសារធាតុម្យ៉ាងហៅថា Sodium laureth sulfate (SLES) សម្រាប់ធ្វើឲ្យឡើងពពុះ និងអាចបណ្តាលឲ្យស្បែកប្រែទៅជាស្ងួតខ្លាំង។