បើអ្នកមិនចង់ខកចិត្តទេ!!! កុំយកបេះដូងទៅផ្ញើនឹងមនុស្សប្រុសដែលមានចំណុច ៥នេះ
មនុស្សប្រុសម្នាក់ចាប់អារម្មណ៍អ្នក ហើយក៏ចាប់ផ្ដើមទាក់ទងអ្នក អ្នកគួរតែសង្កេតមើលពីគេមួយរយៈសិន។ ពេលខ្លះគេគ្រាន់តែចូលមកដើម្បីតែកំដរអារម្មណ៍គេមួយភ្លែត ឬក៏យកអ្នកគ្រាន់តែលេងសើចប៉ុណ្ណោះ តែបើប្រហែសអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍គេនោះ អ្នកនឹងក្លាយជាអ្នកទឹកភ្នែក។ បើមួយរយៈដែលអ្នកសាកល្បងនិយាយជាមួយគេ Date ជាមួយគេ ហើយគេមានចំណុចទាំងនេះ អ្នកមិនគួរយកបេះដូងអ្នកទៅផ្ញើនឹងមនុស្សប្រុសម្នាក់នោះឡើយ ៖
១. ម្ដងខ្វល់ខ្វាយពីអ្នក ម្ដងក៏អត់ អារម្មណ៍អំពិលអំពែកបែបនេះ គឺមិនខុសអីពីគេអផ្សុកហើយត្រូវការអ្នកកំដរនោះទេ។ ពេលខ្លះគេមើលទៅដូចស្រឡាញ់អ្នក ខ្វល់អ្នកណាស់ តែពេលខ្លះទៀតកុះទុកអ្នកកន្លៀតជញ្ជាំង ដោយមិនរវីរវល់សោះ។
២. គេចង់ជួបអ្នកបាន តែពេលអ្នកចង់ជួបគេវិញគឺពិបាក ពេលគេ Date អ្នកគឺអ្នកអាចមកជួបគេបាន តែពេលណាអ្នកចង់ជួបគេវិញ គឺពិបាកព្រោះ ពេលខ្លះទាក់ទងទៅគេមិនបាន ឬក៏គេប្រាប់ថារវល់នេះរវល់នោះជាដើម។
៣. សាររបស់អ្នកមិនសូវជាសំខាន់ ពេលខ្លះ Chat ទៅគេហើយគេមិនមើល ហើយទម្រាំគេតបគឺប្រើពេលយូរ។ ពេលខ្លះ Seen ហើយក៏មិនតបក៏មាន រហូតគេនឹកគេមើល នឹកឃើញតបគេក៏តបទៅ។ បើគេពិតជាស្រឡាញ់អ្នកមែនគេគួរតែទុកអ្នកសំខាន់ជាងនេះ មិនមែនទុកអ្នកជាជម្រើសបែបនេះទេ។
៤. មិននិយាយអីឲ្យច្បាស់លាស់ ទាក់ទងគ្នាមួយរយៈ ចេញទៅក្រៅជាមួយគ្នា តែបើសួរថាត្រូវជាអីនឹងគ្នា គឺមិនដឹងសោះ។ មិត្តភក្តិមិនចំជាមិត្តភក្តិ សង្សារក៏មិនចំជាសង្សារ និយាយរួមគឺស្រពិចស្រពិលតែម្ដង។ នេះគឺគេមិនច្បាស់ជាមួយខ្លួនឯង ហើយគេក៏មិនទាន់ច្បាស់ ជាមួយអ្នកដែរ។
៥. ហីៗជាមួយអ្នក ចេះតែប្រាប់ថាចូលចិត្តអ្នក ស្រឡាញ់អ្នកតែទង្វើវិញគឺសូន្យតែម្ដង។ មិនខ្វល់ពីអ្នក មិនទាក់ទងមកអ្នកសោះក៏មាន។ បើមនុស្សស្រឡាញ់គេខ្វល់ គេសួរនាំហើយតែគេវិញហីៗ មិនខ្វល់។ បើគេពិតជាមានទង្វើបែបនេះមែន គួរតែដកខ្លួនទៅ កុំបន្តទៅមុខទៀតអី ព្រោះគេគ្រាន់តែយកអ្នកលេងតែប៉ុណ្ណោះ៕
ប្រភពពី កញ្ញា