ពិតជាប្រសើរណាស់!! ត្រចៀកទន្សាយអាចព្យាបាលរោគថ្លើម និងផ្តាសាយ
ត្រចៀកទន្សាយគឺជារុក្ខជាតិម្យ៉ាងដែលមានដុះនៅស្ទើរគ្រប់ទីកន្លែងតាមដីទំនេរ និងវាលស្មៅ។ តាមអ្នកឯកទេសឪសថបុរាណខ្មែរបានអោយដឹងថា រុក្ខជាតិនេះជួយព្យាបាលជំងឺក្អក ផ្តាសាយ រោគសើស្បែក រោគថ្លើមនិងជំងឺជាច្រើនមុខទៀត។គេប្រើប្រាស់រុក្ខជាតិនេះទាំងមូលដើម្បីយកមកធ្វើការព្យាបាលជំងឺ។
ការព្យាបាល ៖
ស្ងោរផឹករុក្ខជាតិទាំងមូល ព្យាបាលរោគថ្លើម ឬ ព្យាបាល ក្អក ផ្តាសាយ។រុក្ខជាតិទាំងមូលកំឡោច ព្យាបាលរោគសើស្បែក។
កំរិតប្រើ ៖ ស្ងួត១៥-៣០ក្រាមដាំផឹក។មុនប្រើប្រាស់យកល្អគួរទាក់ទងកន្លែងលក់ថ្នាំបុរាណខ្មែរដែលមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងសុខាភិបាល៕
ផ្ដល់សិទ្ធដោយ៖www.health.com.kh