ប្រសិនបើ​លោកអ្នក​តាំង​ស្លឹក​រុក្ខជាតិ​នេះ​ក្នុងផ្ទះ សូម​ប្រញាប់​ដកចេញ​ភ្លាម​!!!

ទោះបី​យើង​ចូលចិត្ត​តាំង​រុក្ខជាតិ​មួយចំនួន​ក្នុងផ្ទះ​មិន​ថា​សម្រាប់​ការ​លម្អ ឬ​សម្រាប់​កម្ចាត់​ជាតិ​វិទ្យុសកម្ម​នោះទេ ប៉ុន្តែ​យើង​ត្រូវ​ប្រយ័ត្ន​ពេល​ជ្រើសរើស​ប្រភេទ​រុក្ខជាតិ​មក​តាំង​ក្នុងផ្ទះ​។ រុក្ខជាតិ​ខ្លះ​បង្ក​មហន្តរាយ ដោយសារតែ​សារធាតុ​គ្រោះថ្នាក់ ឬ​ជាតិពុល​នៅក្នុង​រុក្ខជាតិ​នោះ​។ រុក្ខជាតិ​ដែល​មិនត្រូវ​តាំង​ក្នុងផ្ទះ​ដាច់ខាត​គឺ រុក្ខជាតិ​ឈ្មោះ Dieffenbachia ឬ​គេ​និយម​ហៅថា “​ស្លឹក​ឆ្អឹង​ត្រី​”​។ រុក្ខជាតិ​នេះ​ផ្ទុក​ជាតិពុល​ដ៏​គ្រោះថ្នាក់​ឈ្មោះថា Raphide​។

ទោះបី​ជាតិពុល​ក្នុង​រុក្ខជាតិ​នេះ​មាន Dose ទាប​មិន​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​មនុស្ស​ធំ ក៏ប៉ុន្តែ​វា​អាច​បង្កបញ្ហា​ដល់​ក្មេងៗ​។ ក្រុម​វេជ្ជបណ្ឌិត​អាមេរិក​អះអាងថា អ្នកជំងឺ​ដែល​ឈឺ​ដោយសារ​ជាតិពុល​នេះ ៧០ ភាគរយ​គឺជា​ក្មេង​អាយុ​ក្រោម ៥ ឆ្នាំ​។​

​ស្លឹក​រុក្ខជាតិ​នេះ​អាច​បំពុល​ក្មេង​បាន​ប្រសិនបើ​ក្មេង​នោះ​ក្ដិច​ស្លឹក​នេះ រួច​បៀម​ដៃ​ដែល​ជាប់​ទឹក​ពុល​របស់​វា​។ ប្រសិនបើ​ស្លឹក​នេះ​មាន Dose ជាតិពុល​ខ្ពស់ វា​អាច​សម្លាប់​ក្មេង ក្នុង​រយៈពេល​តែ ១ នាទី​ប៉ុណ្ណោះ រីឯ​មនុស្ស​ធំ​អាច​ស្លាប់​ក្នុង​រយៈពេល ១៥ នាទី ប្រសិនបើ​ច្រឡំ​ដៃ​ក្តិច​ស្លឹក​នេះ​យកមក​ហូប​លេង​។

​លោកអ្នក​នៅតែ​អាច​តាំង​វា​នៅក្នុង​ផ្ទះ​បាន ដរាបណា​បាន​ណែនាំ​សមាជិកគ្រួសារ​ទាំងអស់​ឱ្យ​ប្រយ័ត្ន​កុំ​ទទួលទាន​ស្លឹក​នេះ ឬ​ប៉ះពាល់​ស្លឹក​នេះ​ក្នុង​មាត់​។ ទោះយ៉ាងណា ការពារ​ប្រសើរ​ជាង​ព្យាបាល ដូច្នេះ​មិនគួរ​មាន​រុក្ខជាតិ​នេះ​ក្នុងផ្ទះ​ទេ​៕

Leave a Reply

Your email address will not be published. Required fields are marked *