លើសហើយ មិនជឿទេ!!! រូបចម្លាក់ ១០០០ឆ្នាំយកមកស្កេន ស្រាប់តែឃើញ…
ក្រុមអ្នកវិទ្យាសាស្ត្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយថតកាំរស្មីទៅលើរូបចម្លាក់មួយ ប្រទះឃើញសាកសពព្រះសង្ឃមួយអង្គបាត់សរីរាង្គទាំងអស់កំពុងសមាធិនៅក្នុងនោះ។ រូបចម្លាក់ដែលរកឃើញនេះ អាចមានអាយុកាលតាំងពីសតវត្សទី១១ ឬ ១២ មកម្ល៉េះ។ការថតកាំរស្មីទៅលើរូបចម្លាក់នេះ ធ្វើឡើងនៅសារមន្ទីរ Drents នាមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Meander ប្រទេសហុល្លង់។
ក្រុមអ្នកស្រាវជ្រាវដឹងតាំងពីមុនថតថាមានសពព្រះសង្ឃនៅក្នុងនោះ ប៉ុន្តែបន្ទាប់ពីថតរួចពួកគេរឹតតែមានការភ្ញាក់ផ្អើល ព្រោះសរីរាង្គរបស់ព្រះសង្ឃត្រូវគេយកចេញពីក្នុងព្រះកាយអស់។ លើសពីនេះ គេថែមទាំងរកឃើញក្រដាសរុំដែលមានសរសេរអក្សរចិននៅជាមួយសពព្រះសង្ឃផងដែរ។
បន្ទាប់ពីថតកាំរស្មីរួច សពព្រះសង្ឃ នឹងត្រូវគេយកទៅដាក់តាំងបង្ហាញនៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិរបស់ប្រទេសហុងគ្រី នាទីក្រុង Budapest រហូតដល់ខែឧសភា ឆ្នាំ២០១៥។ ពុទ្ធសាសនិកជាច្រើន ជឿជាក់ថាព្រះសង្ឃនៅក្នុងរូបចម្លាក់នេះ មិនទាន់សុគតទេ ពោលគឺនៅកំពុងសមាធិយ៉ាងស្ងៀមស្ងាត់ដូចព្រះសង្ឃដែលបាត់ព្រះកាយ ២០០ឆ្នាំ និងទើបរកឃើញកាលពីខែមុនយ៉ាងដូច្នេះដែរ៕
គួររំឮកថា សំណល់ក្រដាស គ្របដណ្តប់ សាកសព ដោយសរសេរអក្សរចិន ត្រូវបានគេរកឃើញ នៅក្បែរ ព្រះសង្ឃ បន្ទាប់ពីការស្កេននេះ សាកសព ត្រូវបានក្រុមអ្នកស្រាវជ្រាវ នាំ ទៅ ទីក្រុង Budapest ដែលជា កន្លែង ត្រូវបានដាក់តាំងបង្ហាញ នៅឯសារមន្ទីរប្រវត្តិសាស្រ្ត ធម្មជាតិហុងគ្រី ( Hungarian Natural History Museum) រហូតមកដល់ខែឧសភា ឆ្នាំ ២០១៥ ។
ដោយឡែក ពីគ្នា បើយោងតាម International Business Times បាននិយាយ ថា ពុទ្ធបរិស័ទជាច្រើនជឿថា សាកសពព្រះសង្ឃជាគ្រូព្រះពុទ្ធសាសនា Liuquan មិនមែនស្លាប់នោះទេ គឺជាការធ្វើសមាធិរបស់ព្រះសង្ឃ ដែលជាមេដឹកនាំ នៃ ព្រះពុទ្ធសាសនា ៕