ហាហាដុតណាស់!! បុរសដៃប៉ោងធំដូចប៉ុបអាយ ដេកស្តូកស្តឹងពេលភ្លេចញ៉ាំកំប៉ុងស្ពៃ… (វីដេអូ)
កីឡាករកាយវប្បកម្មរុស្ស៊ី Kirill Tereshin ដែលល្បីដោយសារមានសាច់ដុំដៃធំចំឡែកដោយតួអង្គគំនូរជីវចលប៉ុបអាយ បានឡើងប្រកួតកីឡាគុនចម្រុះ MMA ជាលើកដំបូង កាលពីថ្មីៗកន្លងទៅនេះ ប៉ុន្តែមិនទទួលជ័យជម្នះនោះទេ។
បុរសវ័យ ២៣ឆ្នាំរូបនេះ បានចាប់ផ្ដើមវាយសម្រុកទៅលើគូប្រកួតឈ្មោះ Oleg Mongol តាំងពីដើមទឹក ប៉ុន្តែចុងក្រោយ បានត្រឹមគោះដៃសុំចុះចាញ់ នៅពេលចូលក្លេរបស់ Oleg។
សូមបញ្ជាក់ថា Kirill ចាប់ផ្ដើមល្បីឈ្មោះ កាលពីឆ្នាំ២០១៧ នៅពេលដែលដៃរបស់គេ ចាប់ផ្ដើមធំប៉ោងខុសធម្មតា ដោយសារការចាក់ថ្នាំដ៏គ្រោះថ្នាក់មួយប្រភេទឲ្យឡើងសាច់ដុំ មុនការប្រកួតកាយវប្បកម្ម។