រូបភាពសែនមានន័យ អត្ថបទអប់រំ!! បងប្អូនយល់បែបណាចំពោះរូបមួយសន្លឹកនេះ!!

រូបនេះបង្កប់អត្ថន័យជ្រាលជ្រៅណាស់ តើវាមានអត្ថន័យយ៉ាងដូចម្តេច?

នាងអើយនាងនួន នាងតូចតែខ្លួនតែជាន់ទូកពីរ ទូកមួយមានក្បាច់ ចំលាក់សំភី ទូកមួយគ្មានភ្ញី មានតែច្រវ៉ា។ន័យត្រង់ទូកដែលនាងជាន់ម្ខាងនោះមានតែក្បូក្បាច់រចនាស្រស់ស្អាតតែប៉ុណ្ណោះ តែទូកម្ខាងទៀតគ្មានក្បាច់ចំលាក់ក៏ពិតមែនតែអាចនាំនាងទៅដល់គោលដៅបាន។

ន័យធៀប៖

បើនាងជិះទូកដែលមានក្បាច់គឺបានន័យថា នាងជ្រើសរើសមនុស្ស ដែលមានត្រឹមតែទ្រព្យសម្បតិ្តភាពហ៊ឺហា ភាពស៊ីវិល័យផ្ដល់អោយនាងតែប៉ុណ្ណោះ ប៉ុន្តែគ្មានសុភមង្គលផ្ដល់អោយនាងឡើយ។តែបើនាងជិះទូកដែលមានច្រវ៉ាមានន័យថា នាងបានជ្រើសរើសមនុស្សដែលអាចផ្ដល់សេចក្ដីសុខសុភមង្គល និងភាពសុខសាន្ដដល់នាងបាន ដោយមិនគិតថាមនុស្សនោះមានរឺក្រឡើយ៕

ប្រភព៖ chongdeng

Leave a Reply

Your email address will not be published. Required fields are marked *