ពីមុនគេនិយមមុខអក្សរV តែពេលនេះ គេកំពុងតែឈ្លក់វង្វេងមុខប៉ោងៗវិញបានស្ទាវ!!

កូរ៉េខាងត្បូង៖ កាលពីមុន មនុស្សគ្រប់គ្នាតែងតែនិយាយថា ឲ្យតារាកូរ៉េ សុទ្ធតែមានទម្រង់មុខជា អក្សរV ចង្កាស្រួចៗទាំងអស់ ហើយនៅពេលនោះ គេគិតថា ការដែលមានទម្រង់មុខបែបនេះ វាពិតជាស្រស់ស្អាតខ្លាំង។

ប៉ុន្តែនាពេលបច្ចុប្បន្ន គេសង្កេតឃើញថា តារាៗបែរជាសម្បូរទម្រង់មុខប៉ោងៗទៅវិញ ដោយពួកគេ មិនរវល់ក្នុងការកែមុខឲ្យ ជាអក្សរVនោះទេ។ ជាពិសេស ទម្រង់មុខបែបនេះ មើលទៅ ឃើញពួកគេ វ័យក្មេង ស្រស់ស្អាតខ្លាំង មិនចាញ់ ទម្រង់មុខ បែបអក្សរV ប៉ុន្មានទេ។ ក្នុងនោះដែរ នៅពេលដែលពួកគេ សើច ឬក៏ញញឹម ធ្វើឲ្យហ្វេនៗ ស្ទើរតែភ្លេចដកដង្ហើម ព្រោះពិតជាគួរឲ្យស្រលាញ់ និងគួរឲ្យក្នាញ់ខ្លាំងបំផុត។

ដូច្នេះប្រិយមិត្ត ដែលមានទម្រង់មុខមូលៗ កុំពិបាកចិត្ត ឬក៏ចង់ទៅកែសម្ផស្សទៀតអីព្រោះថា ពេលនេះ ទម្រង់មុខបែបនេះ កំពុងតែពេញនិយមខ្លាំងណាស់ សូម្បីតែតារាកូរ៉េ៕

តោះទៅមើលមុខ តារាៗដែលមានមុខមូលៗ ទាំងអស់គ្នា៖

Leave a Reply

Your email address will not be published. Required fields are marked *