ច្បាស់ណាស់!! “ខែកំណើត” អាចបង្ហាញពីបុគ្គលិកលក្ខណៈ របស់មិត្តៗនារី

ថ្ងៃនេះយើងនឹងលើកឡើងពី អត្ថន័យនៅពីក្រោយ “ខែកំណើត” របស់ប្រិយមិត្តនារីៗយើងវិញម្តង។ចង់ដឹងថា មានន័យយ៉ាងណានោះ សូមតាមដានការរៀបរាប់ដូចខាងក្រោមនេះ ទាំងអស់គ្នា!

១) នារីកើតខែមករា

ភាគច្រើនជាមនុស្សស្រី ដែលមានមហិច្ឆតាខ្ពស់ និយាយចំៗ ចូលចិត្តទំនាក់ទំនងជាមួយអ្នកមានភាពវៃឆ្លាតដូចជាខ្លួន ប៉ុន្តែទន្ទឹមនឹងនោះដែរ ពួកគេក៏ជាមនុស្សមានការយកចិត្តទុកដាក់ខ្ពស់ និងអភិរក្សនិយមផងដែរ។ ទាស់ត្រង់ មិនចូលចិត្តបង្ហាញពីអារម្មណ៍ចេញមកក្រៅ ឲ្យគេដឹងសោះឡើយ។

២) នារីកើតខែកុម្ភៈ

ភាគច្រើនជានារី មានភាពរ៉ូមែនទិច ពោរពេញដោយការស្រមៃគិត លើរឿងរ៉ាវអរូបីយជាច្រើន។ ជាងនេះទៅទៀត ពួកគេជានារីមានអារម្មណ៍ប្រែប្រួលចុះឡើងលឿន ហេតុនេះទាមទារអ្នកជុំវិញ ឲ្យមានការអត់ធ្មត់ខ្ពស់បន្តិច។ ថ្វីបើដូច្នេះមែន ក៏ពួកគេជាមនុស្សស្រីដែលមានភាពស្មោះត្រង់មួយគ្មានពីរ ហើយបើនរណាម្នាក់ធ្វើឲ្យស្អប់ហើយ គឺស្អប់ខ្លាំងមិនលើកលែងឲ្យតែម្តង។

៣) នារីកើតខែមីនា

ភាគច្រើនជានារីមានមន្តស្នេហ៍ រីករាយជាប់ជានិច្ច រឹងមាំខ្លាំង ស្មោះត្រង់ និងប្តេជ្ញាធ្វើគ្រប់បែបយ៉ាង រហូតសម្រេចគោលដៅ ហើយអ្នកណាៗក៏ចូលចិត្ត។ ប៉ុន្តែប្រសិនបើខឹង គឺខឹងអាក្រក់ណាស់។ ពិបាកត្រង់ថា បើចង់ឆក់យកបេះដូង នារីកើតខែនេះ គឺពិបាកបន្តិចហើយ ពីព្រោះពួកគេមិនងាយធ្លាក់ក្នុងអន្លង់ស្នេហ៍ដោយងាយទេ។

៤) នារីកើតខែមេសា

ភាគច្រើនជានារី មានអត្តចរិតថ្លៃថ្នូរ និយាយនិងអនុវត្តដោយភាពច្បាស់លាស់ល្អណាស់។ ប្រសិនបើទុកចិត្តនរណាម្នាក់ហើយ ពួកគេសុខចិត្តបើកចិត្ត ចែករំលែកអ្វីគ្រប់យ៉ាង មកមនុស្សម្នាក់នោះទាំងអស់។ ប៉ុន្តែនារីកើតខែនេះ ក៏ជាមនុស្សដែលងាយតូចចិត្តច្រណែន និងអន់ចិត្តខ្លាំងដែរ។

៥) នារីកើតខែឧសភា

ភាគច្រើនជានារីមានរូបសម្បត្តិស្អាត ឆន្ទៈមោះមុត ជាពិសេសពួកគេជានារីមានគោលការណ៍រឹងមាំផ្ទាល់ខ្លួន និងប្រកាន់ធ្វើសកម្មភាព ដែលពួកគេគិតថាត្រូវ។ ដោយសារហេតុផលនេះ ទើបបានជានារីកើតខែនេះ មានបញ្ហាមិនសូវចុះសម្រុងជាមួយដៃគូញឹកញាប់បន្តិចហើយ។

៦) នារីកើតខែមិថុនា

ភាគច្រើន ជានារីមានឥទ្ធិពល និងអំណាចលើដៃគូ ជាពិសេស ពោពេញដោយគំនិតច្នៃប្រឌិត មានភាពទាន់សម័យ ចូលចិត្តចង់ដឹងចង់ឮ និងចូលចិត្តរាប់អានអ្នកជុំវិញណាស់។ ជាងនេះទៅទៀត ពួកគេចូលចិត្តនិយាយចេញមកពីចិត្ត ចំៗ ត្រង់ៗ មិនលាក់លៀមឡើយ។

៧) នារីកើតខែកក្កដា

ភាគច្រើន ជាមនុស្សស្រីងាយប្រកាន់ និងមានអាថ៌កំបាំងបន្តិច ប៉ុន្តែមានភាពវៃឆ្លាត រូបសម្បត្តិស្អាត ហើយថែមទាំងស្មោះត្រង់ទៀត។ សំខាន់នោះគឺ ពួកគេជានារី ដែលមិនចូលចិត្តការឈ្លោះប្រកែកគ្នា និងភាពមិនស្មោះត្រង់រវាងគ្នាសោះឡើយ។

៨) នារីកើតខែសីហា

ភាគច្រើនជានារីចិត្តទូលាយ មិនចេះប្រកាន់ កំប្លែង មានភាពលេចធ្លោរ ប្រកបដោយមន្តស្នេហ៍ ប៉ុន្តែស្អប់បំផុតគឺអ្នកដែលមិនយល់ស្របជាមួយខ្លួន។ ភាពរីករាយរបស់នារីកើតខែនេះ ធ្វើឲ្យអ្នកជុំវិញស្រលាញ់ចូលចិត្តណាស់ តែបើមានជម្លោះ គឺឈ្លោះមិនឈ្នះនារីដែលកើតខែនេះទេ។

៩) នារីកើតខែកញ្ញា

ភាគច្រើនជានារី ប្រកបដោយភាពអស្ចារ្យ ទាំងក្នុងនិងក្រៅ ជាពិសេស រួសរាយ មានវិន័យ មានសណ្តាប់ធ្នាប់ ស្រស់ស្អាត និងមិនចូលចិត្តមនុស្សគ្មានភាពស្មោះត្រង់ឡើយ។ ពួកគេមិនលើកលែងទោសឲ្យមនុស្សដែលធ្លាប់ក្បត់ដាច់ខាត។ បើរឿងស្នេហាវិញ គឺស្រលាញ់រកមនុស្ស ដែលពិតប្រាកដថានឹងរួមដំណើរជីវិតជាមួយគ្នាយូរអង្វែងតែម្តង។

១០) នារីកើតខែតុលា

ភាគច្រើនជាមនុស្សស្រី ដែលមិនចូលចិត្តបង្ហាញ ឬនិយាយពីអារម្មណ៍ ឬគំនិត ចេញមកក្រៅឡើយ។ ទោះជាយ៉ាងណា ពួកគេជានារីមានភាពវៃឆ្លាត មានភាពរឹងមាំខ្លាំង ហើយស្អប់បំផុតគឺភាពមិនស្មោះត្រង់ និងសកម្មភាពក្បត់។

១១) នារីកើតខែវិច្ឆិកា

ភាគច្រើន ជាមនុស្សស្រី ដែលច្បាស់ការណ៏ និយាយចំៗ ហើយកុំគិតថាចង់សាក ទៅរញ៉េរញ៉ៃជាមួយឲ្យសោះ។ ពួកគេជានារី ដែលមានបញ្ញាវៃឆ្លាតខ្ពស់ និងអាចមើលដឹងថាមនុស្សណាមានភាពស្មោះត្រង់ មនុស្សណាគ្មានភាពស្មោះត្រង់ បានយ៉ាងងាយ។

១២) នារីកើតខែធ្នូ

ភាគច្រើន ជាមនុស្សស្រី ដែលមានគំនិតវិជ្ជមាន និងមានចិត្តបើកទូលាយល្អណាស់។ ថ្វីត្បិតតែ ពួកគេមិនសូវជាមនុស្សមានការអត់ធ្មត់ខ្ពស់ ក៏សំណាងនៅខាងពួកគេជានិច្ច។ តែដោយសារតែ នារីកើតខែនេះ ជាមនុស្សបើចិត្តទូលាយពេក ទើបបណ្តាលឲ្យពួកគេឧស្សាហ៍រងគ្រោះពីអ្នកដទៃញឹកញាប់៕

ប្រភព៖ khmerload

Post navigation

Leave a Reply

Your email address will not be published. Required fields are marked *