រឿងចំលែកមួយ!! ខ្ចីបុលពីធនាគារ ដើម្បីទិញក្របីមកដើម្បីតែ..
ប្លែកៗមែនទែន គ្រាន់តែរូបថតជាមួយក្របីក៏ល្បីដែរ។ ថ្មីៗនេះ រូបថតស៊ែលហ្វ៊ីជាច្រើនសន្លឹករបស់បុរសម្នាក់ ដែលបង្ហាញស្នាមញញឹមជាមួយសត្វក្របីរបស់ខ្លួន បានធ្វើឱ្យមនុស្សជាច្រើនក្នុងបណ្ដាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ និង មានការចែករំលែកយ៉ាងច្រើនលើសលប់ ។បុរសខាងលើមានឈ្មោះ Surat Phaeoket អាយុ ៣៤ឆ្នាំ មានមុខរបរជាកសិករ ហើយរូបថត ស៊ែលហ្វ៊ី ជាច្រើនសន្លឹកដែលគាត់បានថតជាមួយសត្វក្របីរបស់គាត់ ២ក្បាលមានឈ្មោះ Kao Hom និង Tongkum នេះ គឺគាត់បានបង្ហោះនៅលើគណនីហ្វេសប៊ុកតាំងតែពីអាទិត្យមុនមកម្ល៉េះ ។
Surat Phaeoket បានឱ្យដឹងថា លោកមានចិត្តស្រឡាញ់សត្វក្របីតាំងពីតូចម្ល៉េះ ហើយគ្រួសាររបស់លោក ក៏ធ្លាប់ប្រាប់ថា ធ្លាប់ចិញ្ចឹមក្របីកាលពីមុន តែពេលលោកដឹងក្ដីពុំឃើញមានសត្វក្របីមួយក្បាលឡើយ ។ កាលពីប៉ុន្មានឆ្នាំមុន Surat Phaeoket គឺជាអ្នកដាំដំណាំអំពៅម្នាក់ ដែលតែងតែប្រើប្រាស់ជី និងថ្នាំគីមី ប៉ុន្តែក្រោយមកការដាំដុះរបស់លោក ក៏ធ្លាក់ចុះដោយសារតែអំពៅធ្លាក់ថ្លៃ ។
Surat Phaeoket បន្តថា លោកគិតថា លោកមានសុខភាពមិនល្អឡើយ ដែលធ្លាប់ប្រើប្រាស់សារធាតុគីមីជាច្រើន ដូចនេះថ្ងៃមួយលោក ក៏បានទៅសិក្សាវគ្គខ្លីស្ដីអំពីការចិញ្ចឹមសត្វ រហូតដល់លោកហ៊ានសម្រេចចិត្តខ្ចីលុយធនាគាររដ្ឋ Buffalo Bank ដើម្បីយកមកទិញក្របីចំនួន ២ក្បាល ប៉ុន្តែរហូតមកដល់ពេលនេះ លោកមានក្របីរហូតដល់ ៥ក្បាល ហើយលោកកំពុងតែរីករាយជាក្ដីស្រមៃរបស់លោក ដែលជាមនុស្សស្រឡាញ់សត្វក្របី ៕