ភ័យស្ទើរលស់ព្រលឹង!! នៅពេលដែលចតឡានចូលក្នុងព្រៃ មិនបានបិទទ្វារ ស្រាប់តែ….
ថ្មីៗនេះ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលចតរថយន្តចោល ក្នុងព្រៃ ដោយមិនបានបិទទ្វារ ស្រាប់តែមានសត្វពង្រូលមួយក្បាល ចូលមកសំងំពួនក្នុងរថយន្ដរបស់ឯកឧត្ដមតែម្ដង។
ក្នុងនោះដែរ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានសរសេរប្រាប់ឱ្យដឹងថា៖ សូមបងប្អូន មេត្តាចតរថយន្ត ក្នុងព្រៃកុំបើកទ្វារចំហចោលដូចខ្ញុំ ប្រយ័ត្នពង្រូលចូលទៅពួនសម្ងំដូចឡានខ្ញុំ ទម្រាំយកចេញព្រលឹងចង់រត់ទៅស៊ីព្រលិត យកចេញបានមករក្សាទុក ខ្លាច គេចាប់បានយកទៅឆាក្ដៅ៕
ប្រភព៖ amazingclipvdo