សម្តេចព្រះមហាឃោសានន្ទ ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានការស្នើរព្រះនាមទទួល«ពានរង្វាន់ណូបែលសន្តិភាព»

សម្តេចព្រះមហាឃោសានន្ទ គឺជាសម្តេចសង្ឃខ្មែរមួយអង្គដែលបានលះបង់ពេញមួយជីវិតរបស់ព្រះអង្គសម្រាប់ខ្មែរ ដែលបានទទួលពានរង្វាន់និងមានការទទួលស្គាល់ច្រើនពីអន្តរជាតិ ប៉ុន្តែត្រូវបានជនជាតិខ្មែររបស់ព្រះអង្គមិនស្គាល់ «ព្រះអង្គ ថា ជានរណា? »។សូមជួយចែករំលែកផងបានទេ អំពីសកម្មភាពប្រវត្តិការងារបស់សម្ដេចព្រះមហាឃោសានន្ទ ដើម្បីអោយសង្គមខ្មែរបានស្គាល់ បានដឹង។

១. ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានការស្នើរព្រះនាមដើម្បីទទួល «ពានរង្វាន់ណូបែលសន្តិភាព» ពីសមាជិកព្រឹទ្ឋសភាអាមេរិក (លោក Claiborne Pell)ចំនួន៤ដង។២. ជាព្រះសង្ឃខ្មែរដែលនិយាយភាសាបរទេសបានច្រើនជាងព្រះសង្ឃខ្មែរណាៗទាំងអស់។៣. ជាព្រះសង្ឃខ្មែរទី១ ដែលត្រូវបានចាត់ទុក្ខថាជា«ព្រះរស់របស់ផែនដី»ក្នុងចំណោមព្រះរស់ទាំង៥រូប នៅចុងសតវត្យរិ័ទី២១ក្នុង។

៤. ជាព្រះសង្ឃខ្មែរទី១ ដែលចូលធ្វើការនៅអង្គការសហប្រជាជាតិក្នុងឋាន:ជា«ទីប្រឹក្សាយោបល់»ផ្នែក សេដ្ឋកិច្ច និង វប្បធម៌។៥. ជាព្រះសង្ឃខ្មែរទី១ដែលសម្ដែងធម៌នៅក្នុងសមរភូមិ(១៩៩៤)ដែលកំពុងតែច្បាំងគ្នា រវាងខ្មែរក្រហម និង ទ័ពរដ្ឋាភិបាល ឲ្យមនុស្សប្រមាណ២០០០នាក់ស្ដាប់។៦. ជាព្រះសង្ឃខ្មែរទី០១ ដែលសមាទាននូវការ «មិននិយាយ» នៅជីវិតចុងក្រោយ រហូតដល់ពេលសុគត។

៧. ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានពានរង្វាន់សន្តិភាព «Niwano »ពីប្រទេសជប៉ុន និង ពានរង្វាន់ Thorolf Rafto ពីប្រទេសណ័រវេ។៨. ជាព្រះសង្ឃខ្មែរទី១ ដែលបានលះបង់ពេញមួយជីវិតរបស់ព្រះអង្គសម្រាប់ខ្មែរ ហើយត្រូវបានជនជាតិខ្មែររបស់ព្រះអង្គមិនស្គាល់ «ព្រះអង្គ ថា ជានរណា ? »។៩. ជាព្រះសង្ឃខ្មែរទី១ ដែលពិភពលោកស្គាល់ព្រះអង្គច្រើន ជាជាងជនជាតិខ្មែរស្គាល់ព្រះអង្គ។

១០. ជាក្រុមព្រះសង្ឃខ្មែរទី១ (មហាអាំ សួន មហាវ៉ា យ៉ាវ និង មហា មាស ចន ) ទៅរៀនព្រះពុទ្ឋសាសនា នៅវិទ្យាស្ថាននវនាលន្ទា ប្រទេស ឥណ្ឌា ក្នុងឆ្នាំ ១៩៥៥ ។១១. ជាព្រះសង្ឃខ្មែរទី១ ផ្ដើមធ្វើ«ធម្មយាត្រា»នៅកម្ពុជា ដើម្បីសន្តិភាព និង អហិង្សា ៕ប្រភព៖ Facebook

Leave a Reply

Your email address will not be published. Required fields are marked *