ខប្រហុកយ៉ាងឆ្ងាញ់ពិសារ!!!

‎គ្រឿងផ្សំ‬៖ត្រីអណ្ដែង សាច់ជ្រូកបីជាន់ ប្រហុក ខ្ទឹមស ម្ទេស ស្លឹកក្រូចសើច ត្រប់ពុតលំញង បន្លែអន្លក់ ត្រកួន ត្រប់ស្រួយ ត្រសក់ ផ្កាស្នោ ខ្ញី ស្វាយខ្ចី ពពាយ និងព្រលិត (ឬបន្លែផ្សេងតាមចំណូលចិត្ត)។

គ្រឿងផ្សំរសជាតិ៖ ម្សៅស៊ុប ប៊ីចេង ស្ករស ស្ករត្នោត។

‪‎របៀបធ្វើ‬៖ ដំបូងត្រូវយកខ្ទឹមសមកបកសម្បកចេញ និងបេះត្រប់ពុតលំញង។យកសាច់ជ្រូកបីជាន់ទៅចិញ្ច្រាំទុកមួយអន្លើរួចសឹមចិញ្ច្រាំប្រហុកឲ្យម៉ដ្ឋល្អឲ្យទុកដោយឡែក។យកត្រីអណ្ដែងទៅបំពងឲ្យស្រួយ និងឆ្អិនល្មម រួចដួសទុកឲ្យ ស្រក់ខ្លាញ់។បន្ទាប់មក ទៀត យកខ្ទឹមស គ្រាប់ពុតលំញង ម្ទេសក្រហម និងស្លឹកក្រូចសើចទៅលីងឲ្យមានក្លិនឈ្ងុយមុននឹង ដាក់ប្រេងឆា ចូល។ ចាប់ផ្ដើមបង់ប្រហុក និងសាច់ជ្រូកចិញ្ច្រាំរួចដាក់ចូលក្នុងខ្ទះឆា ជាមួយគ្នាឲ្យសព្វ សាច់។


ចុងក្រោយដាក់ត្រីអណ្ដែងបំពងចូលក្នុងខ្ទះ ជាមួយប្រហុក និងសាច់ជ្រូកចិញ្ច្រាំ រួចចាក់ទឹកចូលបន្តិច។ចាប់ផ្ដើមបង់គ្រឿងផ្សំរសជាតិ រួមមាន ម្សៅស៊ុប ប៊ីចេង ស្ករស និងស្ករត្នោតក្នុងបរិមាណតិចតួច ហើយរម្ងាស់ឲ្យឆ្អិនសាច់ត្រី ដើម្បីឲ្យខប្រហុកបាត់ដំបងនេះកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។សម្រួលអត្ថបទដោយ៖ខ្ទឹមស

Leave a Reply

Your email address will not be published. Required fields are marked *