អស្ចារ្យណាស់ខ្មែរយើង! គំនូរបរិយាយពី ជីវភាពរស់នៅសម័យអង្គរ មើលហើយពិតជាគួរអោយសរសើរដល់ស្នាដៃ

សម័យអង្គរដែលមានអំឡុងពេលជាច្រើនរយឆ្នាំនោះ ខ្មែរយើងមានសាកលវិទ្យាល័យជាច្រើន ដែលមានជំនាញ ទាំងវិទ្យាសាស្រ្តសង្គម និងវិទ្យាសាស្រ្តពិត មាននៅតំបន់ប្រសាទ តាព្រហ្ម នាគព័ន្ធ ព្រះខ័ន។

ព្រះនាងជ័យទេវីបានផ្សព្វផ្សាយឲ្យកុមារ យុវជន មករៀន ទស្សនៈវិជ្ជា ការអប់រំផ្លូវចិត្ត ដោយមានកន្លែងស្នាក់នៅ ឈ្មោះភូមិធម្មទេរ។ មានសិស្ស និស្សិតពីប្រទេសចិនមករៀនផងដែរ។ (តាមការបញ្ជាក់របស់លោកបណ្ឌិត វង់ សុធារ៉ា គឺមានចារលើសិលាចារិកប្រសាទភិមានអាកាស)។

សាកលវិទ្យល័យនៅបរិវេណប្រាសាទតាព្រហ្មមានបង្រៀនអក្សរសាស្រ្ត សិល្បៈ និងសាសនា ដែលមានព្រះនាងឥន្ទ្រទេវី ជាសាកលវិទ្យាធិការ។សាកលវិទ្យាល័យនៅបរិវេណប្រាសាទព្រះខ័នមានបង្រៀន ស្ថាបត្យកម្ម និងការគ្រប់គ្រង។ ផ្នែក សុខាភិបាលនៅបរិវេណប្រសាទនាគព័ន្ធ។(តាមការបញ្ជាក់របស់បណ្ឌិត ចន្ទ រតនា ) ។

សម័យអង្គរមានមន្ទីរពេទ្យរាប់រយកន្លែង មានគ្រូពេទ្យពូកែៗ និងឳសថល្អៗ។ ​(កូននាគ-Konneak) ទស្សនា គំនូរបរិយាយពី ជីវភាពរស់នៅសម័យអង្គរ ខាងក្រោម ថាតើសម័យអង្គរយ៉ាងណា?

Leave a Reply

Your email address will not be published. Required fields are marked *