ប្រពន្ធធ្វើរឿងភ្ញាក់ផ្អើលមួយ!!! ប្ដីលោភលន់ឲ្យប្រពន្ធកប់លុយទៅតាមពេលស្លាប់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសម្នាក់ខំប្រឹងធ្វើការឥតឈប់ឈរ ដោយចំណាយកម្លាំងពីរដងជាងធម្មតា ដើម្បីរកប្រាក់មកចំណាយទាំងកំណាញ់ និងសន្សំទុកសម្រាប់ជីវិត ហើយពេលរៀបស្លាប់ទៅហើយនៅលោភលន់ចង់បាន ផ្ដាំឲ្យប្រពន្ធកប់លុយទាំងអស់ជាមួយខ្លួនទៀត។ រឿងមួយនេះ បានធ្វើឲ្យមានការចែកចាយតគ្នាពាសពេញពិភពលោក ត្រឹមពេលដ៏ខ្លីប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាធម្មតាមនុស្សដាក់ចិត្តធ្វើការរកលុយ ក៏ដើម្បីចំណាយសម្រាប់គ្រួសារ និងបំពេញតម្រូវការជីវិតឲ្យបានប្រសើរសុខស្រួលដូចគេដូចឯង។ ចំណែកមនុស្សមួយចំនួនទៀត ខំប្រឹងបញ្ចេញញើសឈាម រួចសន្សំលុយទុកយ៉ាងច្រើន បើទោះបីដឹងថាថាខ្លួនចាស់ ហើយពេលស្លាប់មិនអាចនាំយកលុយ ឬទ្រព្យទាំងនោះទៅតាមខ្លួនក្ដី។

មិនខុសគ្នា បុរសម្នាក់ប្រឹងធ្វើការរកប្រាក់ដូចគេដូចឯងដែរ ប៉ុន្តែបែរជាកំណាញ់ម៉ៅស្វិតមិនគិតអ្នកនៅរស់។ ចៃដន្យថ្ងៃមួយ បុរសលោភលន់បានប្រាប់ប្រពន្ធនូវបំណងប្រាថ្នាមិននឹកស្មានដល់ថាចង់ឲ្យនាងកប់លុយទាំងអស់ដែលគេរកបានទៅជាមួយនៅពេលស្លាប់ មិនគិតទុកឲ្យប្រពន្ធកូនឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលវេលាដើរកាន់តែលឿន ឯបុរសជាប្ដីនោះកាន់តែជរា ហើយនៅពេលរៀបផុតដង្ហើម រូបគេបាននិយាយប្រាប់ប្រពន្ធម្ដងទៀត ឲ្យកប់លុយទាំងអស់ដែលរកបានទៅក្នុងមឈូស។ ចំណែកប្រពន្ធ ក៏មិនបានប្រកែកឡើយ ហើយសន្យាថានឹងបំពេញបំណងប្រាថ្នាចុងក្រោយរបស់ប្ដី។

ពិធីបុណ្យសពបានដំណើរការធម្មតា ប៉ុន្តែនៅពេលរៀបកប់មឈូស នារីជាប្រពន្ធបានស្រែកឲ្យគេផ្អាក និងដាក់មឈូសចុះវិញ។ បន្ទាប់មកនាងបានដាក់របស់ម្យ៉ាងចូលទៅក្នុងមឈូសជាមួយសពប្ដី រួចចាក់សោវិញដូចមុន។ ឃើញដូចនេះ មិត្តនាងម្នាក់បានលាន់មាត់ឡើង “ខ្ញុំគិតថាឯងមិនឆ្កួតដល់ថ្នាក់យកលុយទាំងអស់ ទៅកប់ជាមួយមនុស្សកំណាញ់នោះទេ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា នារីជាប្រពន្ធបានឆ្លើយតបវិញ ធ្វើឲ្យមិត្តនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ “ចាស, ខ្ញុំសន្យាមែន ខ្ញុំជាគ្រិស្តសាសនិកដ៏ល្អម្នាក់ ខ្ញុំមិនអាចកុហកទេ ខ្ញុំសន្យាជាមួយគាត់ថា ខ្ញុំនឹងដាក់លុយទាំងអស់ចូលមឈូសរបស់គាត់”។

មិត្តនាងបានបន្តសួរទៀតថា តើនាងពិតជាកប់លុយឲ្យប្ដីទាំងអស់ សូម្បីមួយកាក់មួយសេនក៏មិនទុកដែរមែនទេ? នារីជាប្រពន្ធបានប្រាប់ពីគំនិតវ័យឆ្លាតរបស់ខ្លួនថា “ចាស, ខ្ញុំដាក់មែនតើ ខ្ញុំបានយកលុយនោះទៅដាក់ក្នុងកុងធនាគាររបស់ខ្ញុំ ហើយខ្ញុំសរសេរសែកមួយដាក់លុយទាំងអស់នោះទៅឲ្យប្ដី”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តម្លៃអប់រំ៖ រឿងនេះបានបង្កប់គំនិតសំខាន់ពីរ គួរពិចារណា។ ទី១ នារីជាប្រពន្ធ មិនបានប្រឆាំងបំណងប្រាថ្នាប្ដី មិនក្បត់សន្យាជាមួយប្ដី តែក៏មិនល្ងង់ដាក់លុយទៅឲ្យប្ដី។ ចំណែកទី២ ប្ដីជាមនុស្សលោភលន់ខ្លាំង ចុងក្រោយគ្មានបានអ្វីទៅតាមខ្លួន មានត្រឹមពាក្យគេថា។ កុំស្លាប់ដូចពស់ រស់ដូចកង្កែប ពេលនៅរស់ឲ្យគេអាណិតស្រលាញ់ ឯពេលស្លាប់ទៅឲ្យគេសោកស្ដាយ៕

Leave a Reply

Your email address will not be published. Required fields are marked *