នេះជាមូលហេតុដែលកម្ពុជាកំណត់យកផ្ការំដួលជាតំណាងអត្តសញ្ញាណជាតិ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេសកម្ពុជាបានកំណត់យករំដួលធ្វើជាផ្កាតំណាងអត្តសញ្ញាណរបស់ជាតិ តាមព្រះរាជក្រិត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ការសម្រេចយករំដួលជាផ្កានិមិត្តរូបសម្រាប់ប្រជាជាតិរបស់ខ្លួននោះ ក៏ដោយសារតែផ្ការំដួលមានក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់គួរជាទីទាក់ទាញអារម្មណ៍របស់មហាជនទូទៅ និងផ្តល់នូវអត្ថប្រយោជន៍ច្រើនផងដែរនៅក្នុងសង្គមខ្មែរ។

ខ្មែរយើងពីបុរាណកាលបាននិយមប្រើប្រាស់ ផ្ការំដួល ធ្វើជាជាគ្រឿងផ្សំផលិតជាក្រមួនលាបមាត់របស់នារីដោយ សារតែក្លិនរបស់វា មានលក្ខណៈក្រអូបឈ្ងុយ ខុសប្លែកពីផ្កាដទៃ។ ទន្ទឹមនោះ រំដួលមានគុណប្រយោជន៍ខាងឱសថបុរាណក្នុងការកែរោគដូចជា សំបកអាចឆ្នៃធ្វើជាឱសថសម្រាប់ព្យាបាលអាការៈក្តៅខ្លួន ផ្កាអាចយកទៅធ្វើជាថ្នាំបំបាត់អាការៈវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម។ កេសររបស់រំដួលអាចផ្សំជាឱសថជំនួយកម្លាំង ជំនួយឈាម និងជួយបំបាត់អាការៈវិលមុខ និងខ្យល់គរ។

ក្រៅពីនេះដើមរបស់រំដួលអាចធ្វើការកែច្នៃប្រើប្រាស់ជាគ្រឿងសំណង់បន្ទាប់បន្សំ និងធ្វើជាអុសសម្រាប់ដុត។ មិនតែប៉ុណ្ណោះនៅរដូវផ្លែរំដួលទុំ ប្រជាជនដែលរស់នៅក្បែរព្រៃតែងតែបេះផ្លែរំដួលយកមកលក់នៅលើទីផ្សារដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនផងដែរ។លក្ខណៈរូប៖ ចំណាត់ថ្នាក់ជីវសាស្ត្ររបស់រំដួល គឺស្ថិតក្នុងលំដាប់ Magnoliales អំបូរ Annonaceae ពពួក Mitrella និងឋិតក្នុងប្រភេទ M.mesnyi។ រំដួល គឺជារុក្ខជាតិ ដែលឃើញមានដុះលូតលាស់ដោយធម្មជាតិស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។ ផ្ការំដួល» មានពណ៌លឿង ស ក្រហម មានក្លិនសាយឆ្ងាយ ដែលចាស់បុរាណ តែងប្រៀបទៅនឹងក្លិនស្រីក្រមុំ។

ផ្ការំដួល ដុះចេញពីខ្នែងមែកមានពីរស្រទាប់ និង ៦ ត្របក រៀបគ្នាជាពីរស្រទាប់ មានបីត្របក មានក្លិនក្រអូបឈ្ងុយឈ្ងប់រីកនៅពេលល្ងាច និងសាយក្លិនក្រអូបតាមខ្យល់បានឆ្ងាយ។ ផ្ការំដួល មានដើមឈរ បែកមែកសាខា មានកម្ពស់ពី ៣ ទៅ ១៥ម៉ែត្រ។សំបកដើមពណ៌ត្នោត រលោងរាបស្មើ តែមែកគ្រើមៗ មានស្លឹកទោលរៀង រលោង ស្រួចចុង និងពណ៌បៃតងចាស់។ ស្លឹកផ្នែកខាងក្រោម មានពណ៌បៃតងខ្ចី ចេញផ្កា តាមខ្នែងស្លឹកនិងតាមចុង មែក មានពណ៌លឿងក្លិនក្រអូប។ រំដួល ចាប់ផ្តើមផ្កាពីខែធ្នូដល់ខែមីនា ផ្លែមានពណ៌បៃតងខ្ចី មូលតូចរលោង មានគ្រាប់ ១ ឬ២គ្រាប់ ផ្លែជាកញ្ចុំ ពេលទុំមានពណ៌ខ្មៅ មានរសជាតិជូរអែម។

រំដួលគឺជារុក្ខជាតិដែលឃើញមានដុះលូតលាស់ដោយធម្មជាតិស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាដោយរុក្ខជាតិមួយនេះចាប់ផ្តើមផ្កាពីខែធ្នូ-មីនា។ រំដួល ត្រូវបានប្រជាជនខ្មែរយើងនិយមយកមកដាំលំអរនៅ តាមគេហដ្ឋាន និងសួនសាធារណៈ។សូរនៃពាក្យ រំដួល ពីបុរាណមក ខ្មែរយើងតែងប្រៀបប្រដូច ស្រីក្រមុំ ទៅនឹងផ្ការំដួល ក៏ព្រោះតែផ្ការំដួល មានសម្រស់ស្អាតនិងមានក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ គួរជាទីទាក់ទាញពីសាធារណៈជនទូទៅ។ក្រៅពីប្រដូចផ្ការំដួលទៅនឹងនារីខ្មែរ តាមរយៈក្លិនក្រអូបនោះ ផ្ការំដួល ក៏ត្រូវក្រុមអ្នកកវីនិពន្ធខ្មែរ លើកយកទៅធ្វើអត្ថាធិប្បាយរៀបរាប់ពីរូបសម្រស់ តួអង្គដែលល្អគន់ ធៀបនឹងសម្រស់ផ្ការំដួល នៅក្នុងអត្ថន័យនៃបទចម្រៀង កំណាព្យ និងប្រលោមលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងវិស័យកសិកម្ម ពូជស្រូវផ្ការំដួល គឺជាពូជស្រូវក្រអូប ដែលមានអង្ករវែងរលូន បាយទន់មានរសជាតិក្រអូបឆ្ងាញ់ និងចាត់ទុកជាប្រភេទ ស្រូវក្រអូបលេខ១ សម្រាប់បម្រើការនាំចេញផង។ ពូជស្រូវនេះ ត្រូវបានផ្សព្វផ្សាយ ជំរុញឲ្យកសិករខ្មែរប្រើប្រាស់ ដោយវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជា របស់ក្រសួងកសិកម្ម តាំងតែឆ្នាំ ១៩៩៩ ។បច្ចុប្បន្ន ពូជផ្ការំដួលបាននិងកំពុងពេញនិយមក្នុងចំណោមប្រជាកសិករ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំដួលមានប្រភេទដូចជា៖ ភាពខុសគ្នារវាងរំដួល និងផ្កាក្រវ៉ាន់ ១- ផ្ការំដួល មានដើមធំៗត្រឈឹងត្រឈៃ ស្លឹកស្តើងតូចៗគ្មានរោមទេ ចំណែក ផ្កាតូចៗ ត្របកស្តើងៗ មានក្លិនក្រអូបឈួល ច្រើនរីកចោលក្លិន នៅពេលព្រលប់។ ពេលផ្ការីក គឺរីកតែត្របកក្រៅ ចំណែកត្របកខាងក្នុង មានកម្រាស់ក្រាស់ ហើយនៅអោបក្រសោបជាប់គ្នាជានិច្ច មិនអាចមើលឃើញបណ្ដូលទេ។ វាជារុក្ខជាតិ ដែលប្រជាជនខ្មែរយើងនិយម យកមកដាំលម្អនៅតាមគេហដ្ឋាន និងសួនសាធារណៈ។២- ផ្កាក្រវាន់ មានដើមទាបៗ ដុះជាគុម្ពោត ច្រើនដុះក្បែរមាត់ទឹក បឹងបួរ អូរ ស្ទឹង ឬជ្រោះ មានស្លឹកធំក្រាស់ៗ មានរោមក្រហមក្រមៅ។ ចំណែកផ្កាវិញ មានត្របកក្រាស់ ពេលរីក គឺត្របករបើកឡើងទាំងពីរជាន់ អាចឲ្យយើងមើលឃើញបណ្តូល ក្នុងយ៉ាងងាយ។ ចំណែកក្លិនវិញ មានលក្ខណៈក្រអូបប្រហើរស្រាលៗ មិនឈួលខ្លាំងពេកទេ ហើយច្រើនរីកនៅពេលព្រឹក ចូលក្លិនក្រអូបពេញមួយថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រឡេកមកបុរាណកាលម្តង។ ពាក្យរំដួលមានឃើញនៅតាមសិលាចារឹកមួយចំនួន ដែលសរសេរជា រំត្វល ។ ជួនកាលសម្តៅលើដើមឬក្រុមដើមរំដួល ៖ តេំរំត្វល (ដើមរំដួល) វ្រៃរំត្វល (ព្រៃរំដួល) ជួនកាលជាឈ្មោះស្រីម្នាក់ ៖ តេងរំត្វល (នាងរំដួល)។ប្រទេសកម្ពុជាបានកំណត់យករំដួលធ្វើជាផ្កាតំណាងអត្តសញ្ញាណរបស់ជាតិ តាមព្រះរាជក្រិត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ការសម្រេចយករំដួលជាផ្កានិមិត្តរូបសម្រាប់ប្រជាជាតិរបស់ខ្លួននោះ ក៏ដោយសារតែផ្ការំដួលមានក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់គួរជាទីទាក់ទាញអារម្មណ៍របស់មហាជនទូទៅ និងផ្តល់នូវអត្ថប្រយោជន៍ច្រើនផងដែរនៅក្នុងសង្គមខ្មែរ។

ខ្មែរយើងពីបុរាណកាលបាននិយមប្រើប្រាស់ ផ្ការំដួល ធ្វើជាជាគ្រឿងផ្សំផលិតជាក្រមួនលាបមាត់របស់នារីដោយ សារតែក្លិនរបស់វា មានលក្ខណៈក្រអូបឈ្ងុយ ខុសប្លែកពីផ្កាដទៃ។ ទន្ទឹមនោះ រំដួលមានគុណប្រយោជន៍ខាងឱសថបុរាណក្នុងការកែរោគដូចជា សំបកអាចឆ្នៃធ្វើជាឱសថសម្រាប់ព្យាបាលអាការៈក្តៅខ្លួន ផ្កាអាចយកទៅធ្វើជាថ្នាំបំបាត់អាការៈវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម។ កេសររបស់រំដួលអាចផ្សំជាឱសថជំនួយកម្លាំង ជំនួយឈាម និងជួយបំបាត់អាការៈវិលមុខ និងខ្យល់គរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីនេះដើមរបស់រំដួលអាចធ្វើការកែច្នៃប្រើប្រាស់ជាគ្រឿងសំណង់បន្ទាប់បន្សំ និងធ្វើជាអុសសម្រាប់ដុត។ មិនតែប៉ុណ្ណោះនៅរដូវផ្លែរំដួលទុំ ប្រជាជនដែលរស់នៅក្បែរព្រៃតែងតែបេះផ្លែរំដួលយកមកលក់នៅលើទីផ្សារដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនផងដែរ។លក្ខណៈរូប៖ ចំណាត់ថ្នាក់ជីវសាស្ត្ររបស់រំដួល គឺស្ថិតក្នុងលំដាប់ Magnoliales អំបូរ Annonaceae ពពួក Mitrella និងឋិតក្នុងប្រភេទ M.mesnyi។ រំដួល គឺជារុក្ខជាតិ ដែលឃើញមានដុះលូតលាស់ដោយធម្មជាតិស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។ ផ្ការំដួល» មានពណ៌លឿង ស ក្រហម មានក្លិនសាយឆ្ងាយ ដែលចាស់បុរាណ តែងប្រៀបទៅនឹងក្លិនស្រីក្រមុំ។

ផ្ការំដួល ដុះចេញពីខ្នែងមែកមានពីរស្រទាប់ និង ៦ ត្របក រៀបគ្នាជាពីរស្រទាប់ មានបីត្របក មានក្លិនក្រអូបឈ្ងុយឈ្ងប់រីកនៅពេលល្ងាច និងសាយក្លិនក្រអូបតាមខ្យល់បានឆ្ងាយ។ ផ្ការំដួល មានដើមឈរ បែកមែកសាខា មានកម្ពស់ពី ៣ ទៅ ១៥ម៉ែត្រ។សំបកដើមពណ៌ត្នោត រលោងរាបស្មើ តែមែកគ្រើមៗ មានស្លឹកទោលរៀង រលោង ស្រួចចុង និងពណ៌បៃតងចាស់។ ស្លឹកផ្នែកខាងក្រោម មានពណ៌បៃតងខ្ចី ចេញផ្កា តាមខ្នែងស្លឹកនិងតាមចុង មែក មានពណ៌លឿងក្លិនក្រអូប។ រំដួល ចាប់ផ្តើមផ្កាពីខែធ្នូដល់ខែមីនា ផ្លែមានពណ៌បៃតងខ្ចី មូលតូចរលោង មានគ្រាប់ ១ ឬ២គ្រាប់ ផ្លែជាកញ្ចុំ ពេលទុំមានពណ៌ខ្មៅ មានរសជាតិជូរអែម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំដួលគឺជារុក្ខជាតិដែលឃើញមានដុះលូតលាស់ដោយធម្មជាតិស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាដោយរុក្ខជាតិមួយនេះចាប់ផ្តើមផ្កាពីខែធ្នូ-មីនា។ រំដួល ត្រូវបានប្រជាជនខ្មែរយើងនិយមយកមកដាំលំអរនៅ តាមគេហដ្ឋាន និងសួនសាធារណៈ។សូរនៃពាក្យ រំដួល ពីបុរាណមក ខ្មែរយើងតែងប្រៀបប្រដូច ស្រីក្រមុំ ទៅនឹងផ្ការំដួល ក៏ព្រោះតែផ្ការំដួល មានសម្រស់ស្អាតនិងមានក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ គួរជាទីទាក់ទាញពីសាធារណៈជនទូទៅ។ក្រៅពីប្រដូចផ្ការំដួលទៅនឹងនារីខ្មែរ តាមរយៈក្លិនក្រអូបនោះ ផ្ការំដួល ក៏ត្រូវក្រុមអ្នកកវីនិពន្ធខ្មែរ លើកយកទៅធ្វើអត្ថាធិប្បាយរៀបរាប់ពីរូបសម្រស់ តួអង្គដែលល្អគន់ ធៀបនឹងសម្រស់ផ្ការំដួល នៅក្នុងអត្ថន័យនៃបទចម្រៀង កំណាព្យ និងប្រលោមលោក។ក្នុងវិស័យកសិកម្ម ពូជស្រូវផ្ការំដួល គឺជាពូជស្រូវក្រអូប ដែលមានអង្ករវែងរលូន បាយទន់មានរសជាតិក្រអូបឆ្ងាញ់ និងចាត់ទុកជាប្រភេទ ស្រូវក្រអូបលេខ១ សម្រាប់បម្រើការនាំចេញផង។ ពូជស្រូវនេះ ត្រូវបានផ្សព្វផ្សាយ ជំរុញឲ្យកសិករខ្មែរប្រើប្រាស់ ដោយវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជា របស់ក្រសួងកសិកម្ម តាំងតែឆ្នាំ ១៩៩៩ ។

បច្ចុប្បន្ន ពូជផ្ការំដួលបាននិងកំពុងពេញនិយមក្នុងចំណោមប្រជាកសិករ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។រំដួលមានប្រភេទដូចជា៖ ភាពខុសគ្នារវាងរំដួល និងផ្កាក្រវ៉ាន់ ១- ផ្ការំដួល មានដើមធំៗត្រឈឹងត្រឈៃ ស្លឹកស្តើងតូចៗគ្មានរោមទេ ចំណែក ផ្កាតូចៗ ត្របកស្តើងៗ មានក្លិនក្រអូបឈួល ច្រើនរីកចោលក្លិន នៅពេលព្រលប់។ ពេលផ្ការីក គឺរីកតែត្របកក្រៅ ចំណែកត្របកខាងក្នុង មានកម្រាស់ក្រាស់ ហើយនៅអោបក្រសោបជាប់គ្នាជានិច្ច មិនអាចមើលឃើញបណ្ដូលទេ។ វាជារុក្ខជាតិ ដែលប្រជាជនខ្មែរយើងនិយម យកមកដាំលម្អនៅតាមគេហដ្ឋាន និងសួនសាធារណៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២- ផ្កាក្រវាន់ មានដើមទាបៗ ដុះជាគុម្ពោត ច្រើនដុះក្បែរមាត់ទឹក បឹងបួរ អូរ ស្ទឹង ឬជ្រោះ មានស្លឹកធំក្រាស់ៗ មានរោមក្រហមក្រមៅ។ ចំណែកផ្កាវិញ មានត្របកក្រាស់ ពេលរីក គឺត្របករបើកឡើងទាំងពីរជាន់ អាចឲ្យយើងមើលឃើញបណ្តូល ក្នុងយ៉ាងងាយ។ ចំណែកក្លិនវិញ មានលក្ខណៈក្រអូបប្រហើរស្រាលៗ មិនឈួលខ្លាំងពេកទេ ហើយច្រើនរីកនៅពេលព្រឹក ចូលក្លិនក្រអូបពេញមួយថ្ងៃ។ក្រឡេកមកបុរាណកាលម្តង។ ពាក្យរំដួលមានឃើញនៅតាមសិលាចារឹកមួយចំនួន ដែលសរសេរជា រំត្វល ។ ជួនកាលសម្តៅលើដើមឬក្រុមដើមរំដួល ៖ តេំរំត្វល (ដើមរំដួល) វ្រៃរំត្វល (ព្រៃរំដួល) ជួនកាលជាឈ្មោះស្រីម្នាក់ ៖ តេងរំត្វល (នាងរំដួល)។

ប្រការដែលគេយកមកដាក់ជាឈ្មោះមនុស្សនេះសឲ្យឃើញថាគេនិយមនិងឲ្យតម្លៃលើផ្ការំដួលនេះទៅហើយ។ ម្យ៉ាងទៀតយើងឃើញគេឆ្លាក់រូបស្រីស្នំដែលយកផ្ការំដួលមកចងសក់ជាលំអទៀតផង។ ឃើញថាការយកផ្ការំដួលមកចងសក់នៅសម័យថ្មីនេះ គឺគ្រាន់តែជាទម្លាប់ដែលមានតាំងពីបុរាណកាលតែប៉ុណ្ណោះ។ ពុំគ្រាន់តែដូច្នេះឡើយ ក្បាច់លំអនៅតាមប្រាសាទបុរាណខ្លះមានចម្លាក់រូបផ្ការំដួលជាជួរៗ ដូចជានៅតាមសសរនិងតាមឃឿនជាដើម៕ប្រភព៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *