កន្លែងខ្មោចលងល្បីទាំង១០ ដែលគេបោះបង់ចោល ស្ថិតនៅក្នុងក្រុងបាងកក ដែលល្បីថាលងសា-ហា-វ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេសថៃ៖ រឿងរ៉ាវដែលទាក់ទង និងរឿងខ្មោចព្រាយបិសាច ដែលមហាជនភាគច្រើន នៅក្នុងប្រទេសថៃ តែងតែមានការភ្ញាក់ផ្អើល និងភ័យខ្លាចបំផុតនោះ គឺទាក់ទងនិងរឿងអបិយជំនឿ ដែលយើងមិនអាច មើលដោយភ្នែកទទេឃើញនោះ ត្រូវបានគេលើក មកនិយាយតៗគ្នា ដូចជារឿងកន្លែង ឬផ្ទះ ដែលមានវិញ្ញាណខ្មោចរស់នៅជាដើម ទោះបីនៅក្នុងយុគសម័យវិទ្យាសាស្ត្រក៏ដោយ ក៏នៅតែមានអ្នកជឿ និងអះអាងថា ពិតជាមានមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


យើងសូមលើកយក ជុំវិញរឿងរ៉ាវចំនួន១០កន្លែង ក្នុងក្រុងបាងកក ត្រូវបានគេអះអាងថា មានវិញ្ញាណខ្មោចរស់នៅ ដែលប្រជាជន បាននិយាយតៗគ្នា ពីមាត់មួយទៅមាត់មួយថា វាជាការពិត ដែលយើងសូមសង្ខេបដូចខាងក្រោម៖

រឿងផ្ទះខ្មោច ទី១០៖ ផ្ទះនេះស្ថិតនៅផ្លូវវុទ្ធរជន ដែលជាផ្ទះប្រភេទ បែបអឺរ៉ុប ដែលមានផ្ទៃដីធំ ហើយសាងសង់មិនទាន់រួចរាល់ផង ត្រូវបានគេបោះបង់ចោល ជាយូរយារណាស់មកហើយ ហើយត្រូវបានគេនិយាយតៗគ្នាថា នៅក្នុងផ្ទះនោះ មានវិញ្ញាណមនុស្សស្រី និងក្មេងៗ ចេញចូលជាហូហែរទៅមកៗ ជារៀងរាល់ថ្ងៃ ។ មូលហេតុត្រូវបានគេដឹងថា ក្រុមគ្រួសារ ម្ចាស់ផ្ទះនេះ បានទៅកំសាន្តនៅតាមខេត្ត ស្រាប់តែជួបគ្រោះថ្នាក់ចរាចរ ស្លាប់ទាំងអស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងផ្ទះខ្មោច ទី៩៖ រឿងនេះមិនមែនជាផ្ទះទេ គឺជារោងចក្រមួយកន្លែង ដែលស្ថិតនៅក្នុងតំបន់ឧស្សាហកម្ម ឈ្មោះបាងប៉ូ (ក្បែរទីក្រុងចាស់) ស្ថិតនៅច្រកចុងបំផុតលេខ២ គឺជារោងចក្រផលិតស្បែកជើង ដោយរឿងហេតុកាលណោះ ពេលដែលក្រុមកម្មករ កំពុងតែធ្វើការសុខៗ ស្រាប់តែផ្ទុះបំពង់ខ្យល់ បណ្តាលឲ្យកម្មករស្លាប់ជាច្រើននាក់ គួរឲ្យរន្ធត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពីពេលនោះមក កម្មករដែលចូលទៅធ្វើការនៅទីនោះ មិនបានសុខឡើយ តែងតែជួបនិងបញ្ហាផ្សេងៗ ក៏ដូចជាខ្មោចលងទាំងកណ្តាលថ្ងៃ ហើយកម្មករខ្លះក៏បានស្លាប់ ដោយមិនដឹងមូលហេតុ ។ តាំងពីពេលនោះមក គ្មាននរណាម្នាក់ ហ៊ានទៅធ្វើការក្នុងរោងចក្រនោះឡើយ ធ្វើឲ្យរោងចក្របិទទ្វារ ក្ស័យធន់ ហើយថៅកែរោងចក្រនោះ បានធ្វើអត្តឃាត នៅក្នុងកន្លែងការងារ office ជាន់ទី២នៃរោងចក្រនោះតែម្តង។ អ្នកដែលនៅក្បែរនោះ បាននិយាយប្រាប់ថា ខ្មោចនៅទីនេះ លងសាហាវណាស់ ហើយក៏គ្មាននរណាម្នាក់ ចូលទៅប៉ះរបស់របរផ្សេងៗបានដែរ ដូចជាស្បែកជើងរបស់អ្នកដែលស្លាប់នោះជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងខ្មោច ទី៨៖ វត្តប្រាសាទ ភាគខាងជើងក្រុងបាងកក គឺជាវត្តបុរាណដ៏ចាស់មួយ កសាងនៅក្នុងសម័យអាយុធ្យា ហើយមានអាយុជាង៣០០ឆ្នាំមកហើយ ។ បើតាមការនិយាយតៗគ្នាមកថា មានព្រលឹងលោកយាយចំនាស់ម្នាក់ នៅខាងក្រោយកុដព្រះសង្ឃ ដែលគេបានដាក់ឈ្មោះឲ្យគាត់ថា “ម៉ែ” និងអ្នកផ្សេងបានហៅថា ជំនាងផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការនិយាយពី ប្រជាពលរដ្ឋដែលនៅក្បែរនោះ បានប្រាប់ឲ្យដឹងថា កន្លែងខាងក្រោយកុដ របស់ព្រះសង្ឃនោះ ពេលយប់ឡើង មានបរិយាកាសគួរឲ្យខ្លាចបំផុត បើសិននរណាម្នាក់ ដើរកាត់នោះ ហើយសម្តែងឥរិយាបទមិនសមរម្យ ឬមិនគោរពម្ចាស់កុដ គឺវិញ្ញានរបស់លោកយាយ នឹងបង្ហាញហេតុការណ៍ប្លែកៗ ភ្លាមៗ ធ្វើឲ្យអ្នកនោះភ័យរត់បះសក់មិនខាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងខ្មោច ទី៧៖ មានរោងចក្រមួយ ជារោងចក្រផលិតប៊ិចសរសេរ ដែលមានទំហំដី៨០អា ហើយបើតាមការនិយាយតៗគ្នាថា រោងចក្រនេះបានឈប់ដំណើរការ ដោយសារការស្លាប់របស់ កម្មករ កម្មការនីជាច្រើននាក់ រហូតដល់ថៅកែ មិនអាចបន្ត ដំណើការរោងចក្រនេះ បានតទៅទៀត។

ពេលដែលមាននរណាម្នាក់ ដើរចូលទៅក្នុងរោងចក្រនេះ គឺមានអារម្មណ៍ថាត្រជាក់ក្នុងខ្លួន ខុសពីធម្មតា ហើយគេបាននិយាយតៗគ្នាថា ពេលដែលចូលក្នុងរោងចក្រនេះ នឹងឃើញធុងទឹករបស់រោងចក្រ ធ្លាក់ពីលើមកចំនួន៣ធុងធំៗ ស្រស់ៗនៅនិងមុខ ភ្លាមៗតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងខ្មោច ទី៦៖ ផ្ទះមួយខ្នង ស្ថិតនៅលើផ្លូវមួយ ឈ្មោះម៉ាំងសិត្យ ច្រកលេខ១៣ ចេញពីផ្លូវធំប្រហែល៣គីឡូម៉ែត្រ ហើយផ្ទះនេះត្រូវភ្លើងឆេះតាំងពីយូរណាស់មកហើយ ហើយក៏នៅមានបំណែកផ្ទះនោះនៅសល់ រហូតមកដល់បច្ចុប្បន្នផងដែរ ។

គេបាននិយាយតៗគ្នាថា មានសពនារីម្នាក់ បានស្លាប់នៅក្នុងគំនរភ្លើង ខណៈពេលដែលភ្លើងឆេះផ្ទះមួយខ្នងនោះ ហើយផ្ទះនោះស្ថិតក្នុងចំការមួយ ដែលមានដើមអំពិល១ដើម ហើយត្រូវបានគេទុកចោល ជាយូរណាស់មកហើយ ដោយអ្នកនៅក្បែរនោះ បានឃើញវិញ្ញាណមនុស្សស្រីម្នាក់ ចេញចូលផ្ទះនោះជាញឹកញាប់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


រឿងខ្មោច ទី៥៖ ផ្ទះមួយស្ថិតនៅ ច្រកផ្លូវសុខាភិបាល១ ដែលជាផ្ទះបែបរចនាបទថៃ នៅក្បែរមាត់បឹង ហើយស្ថិតនៅដាច់ឆ្ងាយពីផ្ទះអ្នកដទៃ ដោយម្ចាស់ផ្ទះគឺជាស្ត្រីវ័យចំណាស់មួយរូប ហើយត្រូវបានគេដឹងថា គាត់បានស្លាប់នៅក្នុងផ្ទះនោះ ហើយវិញ្ញាណរបស់គាត់ មិនបានចេញទៅណាឡើយ គឺហោះចេញចូល វិលទៅវិលមកក្នុងផ្ទះ រហូតធ្វើឲ្យកូនប្រុសស្រីរបស់គាត់ មិនអាចរស់នៅក្នុងផ្ទះនោះបាន ក៏នាំគ្នាចាកចេញអស់ទៅ ដោយទុកផ្ទះនោះចោល គ្មានមនុស្សនៅរហូតដល់បច្ចុប្បន្ន ។

អ្នកដែលធ្លាប់ចូលទៅក្នុងផ្ទះនោះ បាននិយាយថា គ្រាន់តែដើរចូល មិនបានប៉ុន្មាននាទីផង ក៏ឮសម្លេងមនុស្សស្រី ខ្សិបដាក់ត្រចៀក រហូតរត់ចេញពីផ្ទះភ្លាមៗ ទាំងព្រលឹងចុងសក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងខ្មោច ទី៤៖ រឿងហេតុនេះ ស្ថិតនៅកន្លែងដាក់រថយន្តក្រុងចាស់ៗ មួយកន្លែងដែលស្ថិតនៅតាមច្រកផ្លូវលំចាស់មួយឈ្មោះ សាយយុត ដែលរថយន្តក្រុងទាំងនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ៗ ហើយមានមនុស្សជាច្រើនបានស្លាប់ នៅក្នុងរថយន្តនោះ។

បើតាមប្រជាពលរដ្ឋនៅក្បែរនោះ បាននិយាយតៗគ្នាថា មានគេធ្លាប់បានឃើញ នៅសុខៗ រថយន្តទាំងនោះស្រាប់តែបើកភ្លើងឡើង ហើយពេលខ្លះ មានគេឃើញមនុស្សអង្គុយ នៅលើរថយន្តក្រុងដែលគេបោះបង់ចោល នោះទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងខ្មោច ទី៣៖ មានវត្តចាស់មួយឈ្មោះ វត្តមហាបុសយ៍ ហើយវត្តនេះ កើតមានតាំងពីយូរណាស់មកហើយ ហើយនៅក្នុងវត្តនេះ មានរូបសំណាក់នាងនាគ ដែលគេហៅថា លោកយាយព្រះខាក់នោង ហើយគាត់បានតាមបន្លាចគេឯង ជាច្រើននាក់ ហើយប្រជាពលរដ្ឋដែលនៅក្បែរនោះ រស់នៅទាំងខ្លាចរអារាល់ថ្ងៃ ដូច្នេះហើយទើបអ្នកនៅទីនោះ បាននាំគ្នាកសាងអាស្រមមួយ ដើម្បីធ្វើជាផ្ទះឲ្យរូបគាត់ ដើម្បីបន់ស្រន់ឲ្យគាត់ ឈប់លងអ្នកស្រុកអ្នកភូមិទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងខ្មោច ទី២៖ រឿងនេះស្ថិតនៅក្នុង ប្លុកឈ្មោះ រាមកាំផែង ទី៣២ ហើយចូលទៅជ្រៅបន្តិច មានផ្ទះមួយខ្នង ដ៏ស្រស់ស្អាតសង់ឡើង តាមរចនាបទបែបប្រទេសអេស្ប៉ាញ មើលទៅគួរឲ្យចង់រស់នៅ តែផ្ទះ១ខ្នងនេះ គ្មានមនុស្សរស់នៅជាង២០ឆ្នាំមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ប្រវត្តិផ្ទះនេះ ត្រូវបានគេនិយាយប្រាប់ថា បុរសជនជាតិបរទេសម្នាក់ មានប្រពន្ធជាជនជាតិថៃ ហើយថ្ងៃមួយ ពេលដែលគាត់ចេញទៅធ្វើការបាត់ ស្រាប់តែក្រុមចោរមួយក្រុម បានចូលទៅក្នុងផ្ទះរបស់គាត់ ហើយបានសម្លាប់ប្រពន្ធ ស្លាប់នៅក្នុងផ្ទះនោះតែម្តង។ ក្រោយមក អ្នកភូមិនៅក្បែរនោះ បានឮសម្លេងរបស់នាង ស្រែកឲ្យគេជួយជារៀងរាល់ថ្ងៃ រហូតធ្វើឲ្យប្តីរបស់នាង មិនអាចរស់នៅលើផ្ទះនោះបាន ក៏បានចាកចេញ បោះបង់ផ្ទះនោះចោលតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


រឿងខ្មោច ទី១៖ ស្ថិតនៅក្នុងក្លិបកំសាន្តមួយ ឈ្មោះ ឆានតិការ ស្ថិតនៅផ្លូវអេក៍ម៉ៃ ហើយក្លិបមួយនេះ បានជួបឧប្បទ្ទវហេតុភ្លើងឆេះអស់ទាំងស្រុង នាថ្ងៃឆ្លងឆ្នាំសកល ដែលបណ្តាលឲ្យមនុស្សស្លាប់មនុស្ស ៦៣នាក់នៅក្នុងនោះ។ អ្នកដែលនៅក្បែរនោះ បាននិយាយថា គេបានឮសម្លេងមនុស្ស ស្រែកឲ្យជួយជារៀងរាល់យប់ ព្រមទាំងមានសម្លេង មនុស្សប្រុសស្រីស្រែកថ្ងូរ ជារៀងរាល់យប់ ដោយក្តីឈឺចាប់វេទនាបំផុត ស្តាប់ទៅគួរឲ្យព្រឺរោម៕

Leave a Reply

Your email address will not be published.