ស៊ែរចែករំលែកផង! ផលប្រយោជន៍របស់ត្រឡាច និងរបៀបធ្វើទឹកត្រឡាចដើម្បីសុខភាព

ត្រឡាច អាចជួយព្យាបាលជំងឺបានជាច្រើនមុខ!ជួយព្យាបាលហើម ក្តៅទ្រូង កើតបូសញឹកញាប់ក្អកកើតពិស បញ្ចុះព្រូនមានភ្ជាប់ជាមួយនូវវិធីធ្វើទឹកត្រឡាចធម្មជាតិជួយចែករំលែកបន្តផង។

ការព្យាបាល៖-ផ្លែត្រឡាចទាំងមូល ជួយព្យាបាលហើម ពិបាកនោម ស្រេកទឹក ក្តៅទ្រូង កើតបូសញឹកញាប់ (ការប្រើប្រាស់សូមមើលវិធីធ្វើទឹកត្រឡាច)។សំបកផ្លែទុំស្ងួត ជួយព្យាបាលរលាកប្លោកនោម និងហើម យក៣០ក្រាមដាំទឹក១លីត្រហូប។-គ្រាប់លីងហូប ព្យាបាលក្អក កើតពិស បញ្ចុះព្រូន។-ស្លឹក លាងឲ្យស្អាតបុកលាយទឹកខ្មេះបិតព្យាបាលកើតពិសនៅចុចម្រាម។

ឫស ៣០ក្រាម ដាំទឹកហូបព្យាបាលអុតស្វាយ។ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦អត្ថប្រយោជន៍បន្ថែម៖-ជួយអោយឃ្លានអាហារ ការំលាយអាហារ និងឡើងទំងន់-ជួយលាងសំអាតជាតិពុល លាងសំអាតថង់ទឹកម៉ូត-ជួយសំរាលអាការៈផ្តាសាយ ក្អក-ជួយសំរាលអាការៈអស់កំលាំង-ពង្រឹងប្រព័ន្ធការពាររាង្គកាយ។

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
អត្ថបទដោយ៖អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *