រកអុសប្រទះ កំណប់!! បូរាណវិទូម្នាក់ ប៉ងរុករករ៉ែ ពេជ្រនៅវាល ខ្សាច់ចែដន្យអី…

​ពុំ​អាច​នឹកស្មាន​ដល់​ថា រាប់រយ​ឆ្នាំមុន ទីនេះ​ជា​សមុទ្រ​សោះ ហើយ​នោះ​ជា​ឆ្នេរសមុទ្រ​នៅ​ប្រទេស Namibia ។​​ចៃដន្យ ពួកគេ​រកឃើញ​នាវា «​កប់​» នៅ Skeleton Coast តាំងពី​រាប់រយឆ្នាំ​មកហើយៗ ក្រោយមក ទើប​ដឹងថា នៅ​តំបន់​នេះ កាលពី​សម័យបូរាណ​មាន​ទូក កប៉ាល់ ជាច្រើន ប៉ះទង្គិច​ជាមួយ​ថ្ម​នៅ​បាតសមុទ្រ រួច​លិច​។​

​ក្រុមមនុស្ស​ដែល​រកឃើញ​នាវា​ដឹកនាំ​ដោយ​បណ្ឌិត Dieter Noli នេះ ដំបូង គេ​មាន​គំរោង​រុករក និង​ធ្វើ​អាជីវកម្ម​រ៉ែ​ត្បូង​ពេជ្រ តែ​ស្មាន​ពុំ​ដល់​ថា បែរជា​ប្រទះឃើញ​នាវា​ត្រូវ​ខ្សាច់​កប់​ផ្ទុក​ដោយ​សម្បត្តិ​សន្ធឹកសន្ធាប់​ដូច្នេះ ។​​ក្រោយពេល​ប្រទះឃើញ​នាវា​នោះ ដំណើរ​រុករក​ឃើញ​កំណប់ទ្រព្យ ក៏​កាន់តែ​អស្ចារ្យ​ថែមទៀត ។

គេ​បានឮ​ស្នូរ​ប៉ះទង្គិច​រវាង​លោហៈ និង​លោហៈ ក្នុង​បំពង់​មួយ​ដែល​បិទ​ភ្ជិត​ក្បាល​សងខាង ។ ពេល​បើក​ចេញមក នោះ​កាក់​មាស​យ៉ាងច្រើន​បាន «​ហូរ​» ចេញមក ហើយ​នៅ​ថ្មី​សន្លាង ។​

​កាក់​មាស​ទាំងនោះ បាន​បញ្ជាក់ថា នាវា​នេះ​មកពី​ព័រ​ទុយ​ហ្គា​ល់ អំឡុង​សតវត្ស​ទី​១៤ ។​​ក្រៅពី​មាស​ទាំងនេះ នៅមាន​ភ្លុក​ដំរី វត្ថុ​មានតម្លៃ​ដទៃទៀត គិត​ជាត​ម្លៃ​សរុប​ដល់​ទៅ​ជាង ៩ លាន​ដុល្លារ ឯណោះ ។​​ពិតណាស់​! ពាក្យចាស់​លោក​ពោល​ពុំ​ខុស​មែន គឺ​រក​អុស​ប្រទះ​ឈើ​ងាប់​។

Leave a Reply

Your email address will not be published. Required fields are marked *