ញាក់សាច់!!! ស្បែកជើង១គូនេះតម្លៃដល់ទៅ17លានដុល្លារ
Reuters៖ ស្បែកជើងមួយគូដាំពេជ្រ បានដាក់លក់នៅក្រុងឌូបៃមានតម្លៃ១៧លានដុល្លារ អាចជាតម្លៃខ្ពស់បំផុតនៅលើពិភពលោក។ ស្បែកជើងនេះបានដាក់តាំងបង្ហាញនៅក្នុងទូកញ្ចក់មានរាងដូចគ្រាប់ពេជ្រនៅបរិវេណជាន់លើក្នុងសណ្ឋាគារ«Burj Al Arab» និងផលិតពីស្បែកពណ៌មាសមានដាំពេជ្រជាង១០០ការាត់ នៅពីលើផ្លាទីន។
តាមសំដីរបស់លោកHemant Karamchandani ប្រធានហាងពេជ្រ«Passion Jewellers» ផលិតស្បែកជើងពេជ្របានបញ្ជាក់ថា «យើងឃើញមនុស្សមានលទ្ធភាពទិញមួយចំនួននៅទីនេះ ព្រោះឌូបៃជាក្រុងនៃសេដ្ឋកិច្ច និងមានមហាសេដ្ឋីច្រើននាក់ ទៅថ្ងៃអនាគតយើងនឹងចេញម៉ូដ និងផលិតស្បែកជើង
តាមការបញ្ជារបស់អតិថិជន មិនត្រឹមតែពេជ្រប៉ុណ្ណោះទេ អាចត្បូងតាមចំណង់ចិត្ត» ។គោលគំនិតស្បែកជើងដាំពេជ្រនេះកើតចេញពីការច្នៃប្រឌិតរបស់នាងម៉ារីយ៉ា ម៉ាចានី(Maria Majari) ស្ត្រីសញ្ជាតិអង់គ្លេសដើមកំណើតរ៉ូម៉ានី អាយុ២៦ឆ្នាំប្រពន្ធរបស់លោកKaramchandani ។
នាងបានសិក្សាផ្នែកការចេញម៉ូដទាំងនៅឌូបៃ និងក្រុងឡុងដ៍ បានសង្កេតឃើញពីគម្លាតនៅក្នុងទីផ្សារដែលមានតែសម្លៀកបំពាក់ និងកាបូបមានតម្លៃខ្ពស់ ប៉ុន្តែគ្មានស្បែកជើងតម្លៃថ្លៃទើបច្នៃឲ្យមានបែបនេះ ៕