សូមបងប្អូនមានការប្រុងប្រយ័ត្ន…ក្រដាសប្រាក់១ម៉ឺនរៀល ផ្តើមចេញពីលេខ 649 គឺជាលុយក្លែងក្លាយ
នាពេលបច្ចុប្បន្នពុំសូវមានបងប្អូនដឹងពីក្រដាស់ប្រាក់ខ្មែរ ថា តើក្រដាសប្រាក់ណាក្លែងក្លាយ ហើយក្រដាសប្រាក់ណាពិតប្រាកដ ពិសេសគឺក្រដាស់ប្រាក់មួយ១ម៉ឺនរៀល ក៏មានក្លែងក្លាយ ទើបទាមទារឲ្យបងប្អូនបានដឹង។
បើយោងតាមផេកមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបន្ទាយមានជ័យ បានជូនដំណឹងដល់អាជីវករ អ្នកធ្វើការ អ្នកលក់ទិញកសិផល និងពលរដ្ឋខ្មែរ ឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះធនបត្រ ១០០០០រៀលដែលមានលេខមាលា ផ្តើមដោយ 649 វាជាធនបត្រក្លែងក្លាយ។
អាស្រ័យដូចនេះសូមបងប្អូនជ្រាបជាព័ត៏មាន៕
ប្រភព៖ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបន្ទាយមានជ័យ