នេះជាហេតុនាំអោយអាញស្តាញមាន IQ ខ្ពស់ ?

ទម្លាប់ជាប្រចាំថ្ងៃរបស់អ្នកមានឥទ្ធិពលខ្លាំងក្លាណាស់មកលើជីវិតរបស់អ្នក។ សកម្មភាពដែលអនុវត្តដដែលៗពីមួយថ្ងៃទៅមួយថ្ងៃ ដែលភាគច្រើនអ្នកមិនសូវយកចិត្តទុកដាក់ក៏ព្រោះតែយល់ថាវាគ្រាន់តែមានចំណែកតូចក្នុងការកំណត់ពីភាពជោគជ័យឬបរាជ័យរបស់អ្នក សាកបណ្ដុះទម្លាប់កម្ជិល មិនសូវស្រវាស្រទេញអានសៀវភៅ

និងទទួលយកចំណេះដឹងពីព័ត៌មានថ្មីៗដែលកើតឡើងជុំវិញខ្លួនអ្នកទៅមើល ថាតើខួរក្បាលអ្នកនឹងប្រែជាចុះអន់ថយសមត្ថភាពក្នុងការគិតវិភាគស៊ីជម្រៅ និងការសម្រេចចិត្តយ៉ាងណាវិញ។ ដោយសារបែបនេះហើយ តើអាចទេដែលថាទម្លាប់របស់អាញស្តាញទាំង២ខាងក្រោមនេះឬ ដែលមានឥទ្ធិពលទៅលើប្រាជ្ញាឈ្លាសវៃរបស់គាត់ ?

១) ក្នុងមួយថ្ងៃគាត់គេង ១០ ម៉ោង៖ ផ្អែកតាមភស្តុតាងពីការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ សុទ្ធតែបង្ហាញដូចៗគ្នាពីប្រយោជន៍នៃការគេងបានស្កប់ស្កល់ដែលមានចំពោះដំណើរការណ៍នៃការសាងសង់គ្រឹះឲ្យរឹងមាំដល់ទិន្នន័យក្នុងការចងចាំរយៈពេលវែង។ បើគិតកាន់តែស៊ីជម្រៅពីឥទ្ធិពលនៃការគេងទៅលើប្រាជ្ញាឈ្លាសវៃទៅទៀតនោះ វាក៏នឹងកាន់តែធ្វើឲ្យយើងងឿងឆ្ងល់ថាហេតុអ្វីរបកគំហើញវិទ្យាសាស្ត្រដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រមួយចំនួន បានបង្ហាញចម្លើយនៅក្នុងសុបិនរបស់បុគ្គលដែលបានរកឃើញគំនិតទាំងនោះ ដូចជាការរកឃើញតារាងខួបនៃធាតុគីមី ទម្រង់នៃហ្សែន និងទ្រឹស្ដីទំនាក់ទំនងពិសេសរបស់អាញស្តាញ?

ទោះជាយ៉ាងណាក៏ដោយ ក្នុងដំណាក់កាលនីមួយៗនៃការគេងចាប់ពីរលកខួរក្បាលមានសកម្មភាពលឿនរហូតដល់យឺតបំផុតដែលជាពេលអ្នកគេងលក់ស្កប់ស្កល់ នៅក្នុងដំណាក់កាលដែលរលកខួរក្បាលមានសកម្មភាពលឿន ដែលជាសកម្មភាពអគ្គិសនីនៅក្នុងខួរក្បាលពេលអ្នកកំពុងគេង ព្រឹត្តិការណ៍នេះនឹងកើតឡើងច្រើនបើអ្នកគេងបានកាន់តែច្រើន។

ប៉ុន្តែតើព្រឹត្តិការណ៍នេះមានអ្វីជាប់ពាក់ព័ន្ធជាមួយនឹងភាពឈ្លាសវៃទៅ ? ការសិក្សារកឃើញថា បើអ្នកមានព្រឹត្តិការណ៍នេះកើតឡើងច្រើន នោះភាពឈ្លាសវៃរបស់អ្នកក្នុងការបត់បែនក៏មានខ្ពស់ដែរ ដែលសំដៅទៅលើសមត្ថភាពក្នុងការដោះស្រាយបញ្ហាថ្មីៗ ចេះប្រើប្រាស់ហេតុផលដើម្បីដោះស្រាយបញ្ហាក្នុងស្ថានភាពថ្មី ដែលខុសពីសមត្ថភាពក្នុងការចងចាំការពិតឬទិន្នន័យជាតួលេខជាដើម។

វាអាចកើតឡើងបានក៏អាចមកពីដោយសារតែជាផ្នែករបស់ខួរក្បាលដែលបង្កើតឲ្យមានព្រឹត្តិការណ៍នេះឡើង ដែលជាផ្នែកតាឡាមុស (thalamus) និងស្រទាប់ខាងក្រៅនៃខួរក្បាល ដែលសុទ្ធតែជាផ្នែកជាប់ពាក់ព័ន្ធការគិតស៊ីជម្រៅនិងសមត្ថភាពក្នុងការដោះស្រាយបញ្ហានេះឯង។

២) គាត់តែងដើររៀងរាល់ថ្ងៃ គាត់មានទម្លាប់ដើរឆ្ងាយៗជាប្រចាំនៅពេលធ្វើការក្នុងសាកលវិទ្យាល័យ Priceton ក្នុងរដ្ឋ New Jersey។ ក្រៅពីប្រយោជន៍នៃការដើរមានចំពោះសុខភាពល្អហើយ វាថែមទាំងជំរុញឲ្យមានភាពច្នៃប្រឌិត ការចងចាំនិងសមត្ថភាពក្នុងការដោះស្រាយបញ្ហាផងដែរ។

ហេតុអ្វី ? ក៏ព្រោះតែការដើរនឹងរំខានដល់ផ្នែកនៃខួរក្បាលដែលទទួលខុសត្រូវទៅលើការគិតដែលទាមទារដំណើរការណ៍ខ្ពស់ និងការផ្ចង់អារម្មណ៍ផងដែរ។ របៀបនៃការគិតបែបផ្ចង់អារម្មណ៍ដែលប្ដូរទៅជារវើរវាយធូរស្រាលបែបនេះ ពេលខ្លះនឹងធ្វើឲ្យអ្នកនឹកឃើញដល់គំនិតប្លែកថ្មីមួយដែលអ្នកមិនធ្លាប់នឹកស្មានដល់៕

ប្រភព៖ bbc

Leave a Reply

Your email address will not be published. Required fields are marked *