បានទៅលេងនៅបងប្អូន ស្អាតណាស់!! ស្រស់ស្អាតមិនធម្មតា ឆ្នេរខ្សាច់ស តាបារាំង នៅខេត្តព្រះសីហនុ
ស្អាតណាស់!! ទីកន្លែងនេះមានចំងាយសរុបពីភ្នំពេញ មករម្យណីយ៍ដ្ឋានគឺ ១៩០.៥ គីឡូម៉ែត្រ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ធ្វើដំណើរពីភ្នំពេញមកដល់បង្គោលគីឡូម៉ែត្រលេខ ១៦៣ និងហួសបន្តិចប្រហែល ៥០០ម៉ែត្រ មានផ្លូវបត់ស្តាំ (កន្លែងហ្នឹងគេហៅថាតានៃ)។ពីតានៃរហូតដល់ ផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញា «ក្រសួងអភិវឌ្ឍន៍ជនបទ» ធ្វើដំណើរ មានចំងាយ ១០គីឡូម៉ែត្រ។
ធ្វើដំណើរពី «ក្រសួងអភិវឌ្ឍន៍ជនបទ» ទៅមុខរហូតដល់ស្លាកសញ្ញា «រម្យណីយ៍ដ្ឋានពយយាយម៉ៅ» ចំងាយ ៩.៥ គីឡូម៉ែត្រ។ធ្វើដំណើរពី «រម្យណីយ៍ដ្ឋានពយយាយម៉ៅ» ទៅរម្យណីដ្ឋាន ឆ្នេរសតាបារាំង មានចំងាយ ៧.៥ គីឡូម៉ែត្រ។មានខ្យល់អាកាសបរិសុទ្ធ ស្ងប់ស្ងាត់ ជាមួយនិងទេសភាពស្រស់ត្រកាល យេីងអាចយកចំនីសំរាប់ទៅញុំទីនោះបាន ព្រោះការលក់ដូរមិនទាន់សំបូរទេ។
រូបភាព និង អត្ថបទ : One Place Amazing Explorer