កម្រមានណាស់លើលោក! ថៅកែស្រីចិត្តធម៌បែបនេះ

កាសែតបរទេសជាច្រើនចុះផ្សាយរឿងពិតរបស់នារីដែលជាម្ចាស់ហាងកាហ្វេម្នាក់ជាមួយនឹងទុរិគតជនដែលបានកើតឡើងនៅទីក្រុង Minneapolis នៃរដ្ឋ Minnesota សហរដ្ឋអាមេរិក ដែលចុងក្រោយធ្វើអោយគ្រប់គ្នារំជួលចិត្ត។

ថ្ងៃមួយបុរសម្នាក់ដើរតែតោលគ្មានផ្ទះសម្បែងបានទៅភោជនីយដ្ឋានរបស់នាងក្នុងគោលបំណងដើម្បីសុំម្ហូបអាហារគេញ៉ាំគ្រាន់ច្រើនពោះ តែត្រូវនាង Cesia Abigail មានអាយុខ្ទង់ 20 ឆ្នាំជាម្ចាស់ហាងបានសួរថា «ហេតុអ្វីបានជាលោកអ៊ុំមិនទៅធ្វើការ?តើអ៊ុំដឹងទេគ្មានអ្វីមួយដែលជារបស់មិនគិតថ្លៃឡើយ »។

ភ្លាមនោះ លោក Marcus បានប្រាប់នាង Abigail ថាគាត់ពិតជាស្រឡាញ់និងចង់ធ្វើការណាស់ ហើយក៏បានព្យាយាមស្វែងរកការងារដែរ តែគ្មានអ្នកទទួលឡើយដោយសារតែគាត់ធ្លាប់មានប្រវត្តិជាពិរុទ្ធជន។ ហើយគាត់បានដើរលួចម្ហូបអាហារគេជារៀងរាល់ថ្ងៃព្រោះគ្មានជម្រើស។

ដោយសារតែឃើញពីទុក្ខលំបាកនារីដែលជាម្ចាស់ហាងក៏បានសម្រេចចិត្តអោយបុរសចំណាស់ដ៏កម្សត់ចូលធ្វើការនៅកន្លែងរបស់នាង។ នាង Abigail បាននិយាយថា «គាត់ធ្វើការបានល្អណាស់សម្រាប់អ្នករាល់គ្នា។កុំមើលមនុស្សតែពីសំបកក្រៅពីព្រោះតែពួកគេហុចដៃសុំលុយ ពេលខ្លះយើងមិនបានដឹងពីស្ថានភាពរបស់ពួកគេឡើយ»។

ថៅកែស្រីវ័យក្មេងខាងលើនេះក៏បានរៀបរាប់ដែរថា លោក Marcus មិនដែលធ្វើការយឺតយ៉ាវនោះឡើយ ដោយគាត់តែងតែ លាងចានឆ្នាំង ហើយនិងយកសំរាមទៅចាក់ចោលយ៉ាងទៀងទាត់ ហើយនិងមានការងារផ្សេងៗទៀតដែលគាត់ធ្វើបានល្អ ដោយទឹកមុខញញឹមទៀតផង។ រឿងរ៉ាវនេះបានចែករំលែកនៅក្នុងទំព័រហ្វេសប៊ុករបស់នាង

ដោយបានធ្វើមានអ្នកចុច Like ហើយនិងចុច Share យ៉ាងច្រើនព្រោះវាបង្ហាញពីការកែខ្លួនរបស់មនុស្សម្នាក់ដែលធ្លាប់ជាជនខិលខូចប្រព្រឹត្តអំពើរមិនល្អ ហើយនិងសណ្តានចិត្តរបស់ថៅកែវ័យក្មេងខាងលើនេះផងដែរ៕អត្តន័យអប់រំ៖ទោះបីមនុស្សធ្លាប់ខុស ក៏យើងគួរទុកឪកាសអោយគាត់កែខ្លួន។ កំុរើសអើងពិរុទ្ធជន ផ្តល់ឪកាសអោយពួកគាត់កែរខ្លួន។

Leave a Reply

Your email address will not be published. Required fields are marked *