ល្អណាស់! មួយក្បាច់នេះ ទោះអង្ករមិនឆ្ងាញ់ក៏បាយឆ្ងាញ់ដែរ

ក្រូចឆ្មាមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព មិនតែប៉ុណ្ណោះវាក៏ជួយបង្កើនរសជាតិបាយផងដែរ ប៉ុន្តែលោកអ្នកប្រហែលមិនទាន់បានជ្រាបអំពីចំណុចនេះនៅឡើយទេ។

ដូច្នេះសូមសាកល្បងវិធីដាំបាយតាមក្បួនថៃខាងក្រោមនេះ ធានាបាយគ្រប់ពេលនឹងមានរសជាតិឆ្ងាញ់ ទោះបីម្ហូបមិនសូវត្រូវមាត់ក្តី។ត្រូវលាងអង្ករឱ្យស្អាត បន្ទាប់មក ពេលហៀបនឹងដាក់អង្ករដាំ លោកអ្នកត្រូវចាក់ទឹកក្រូចឆ្មាចូល ២ ទៅ ៣ ស្លាបព្រាបាយ។

ក្រោយពីបាយឆ្អិន លោកអ្នកនឹងទទួលបានអារម្មណ៍ប្លែកមិនធ្លាប់មាននោះឡើយជាមួយនឹងរសជាតិបាយដាំម្តងនេះ។កុំភ្លេចរៀបចំបាយបែបនេះសម្រាប់គ្រួសារនៅថ្ងៃនេះទាំងអស់គ្នា!!!៕

Leave a Reply

Your email address will not be published. Required fields are marked *