ស្គាល់គ្នាជាងពីរឆ្នាំថ្ងៃមួយគាត់ណាត់ខ្ញុំ ទៅហូបអាហារ ស្រាប់តែគាត់និយាយពាក្យ៥ម៉ាត់ ធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក…

ខ្ញុំនឹងសង្សាខ្ញុំបានស្គាល់គ្នាជាងពីរឆ្នាំ ពួកយើងស្រលាញ់គ្នាណាស់ យើងតែងតែដើរលេងជាមួយគ្នា និងស្និទ្ធស្នាលជាទីបំផុត គ្រប់គ្នាតែងតែនិយាយថាពួកយើងសមនឹងគ្នាណាស់។ថ្ងៃមួយគាត់ណាត់ខ្ញុំហូបអាហារពេលល្ងាច គាត់មានរឿងចង់និយាយ ពេលលឺបែបនេះខ្ញុំគិតក្នុងចិត្តប្រហែលជាគាត់ចង់ខ្ញុំរៀបការហើយ ខ្ញុំសែនរំភើបចិត្តឥតឧបមា។ ខ្ញុំខំតែងខ្លួនយ៉ាងស្អាត ដើម្បីទៅជួបគាត់ ។

ពេលកំពុងហូបអាហារ គាត់បាននិយាយរឿងដែលគាត់ចង់ប្រាប់ខ្ញុំថា “ពួកយើងបែកគ្នាទៅ” ខ្ញុំលឺពាក្យនេះហើយទឹកភ្នែករបស់ខ្ញុំក៏ស្រក់ចុះ មក ។ខ្ញុំក៏ប្រញ៉ាប់សួរគាត់ថា តើអូនបានធ្វើអ្វីខុស?បងប្រាប់អូនមក អូនញុំនឹងខំកែប្រែទង្វើដែលអូនធ្វើខុស អូនញុំនឹងមិនធ្វើបែបនេះទៀតទេ? ទុកពេលអោយអូនកែរខ្លួនខ្លះផង?


គាត់និយាយថា “អូនមិនបានខុសអ្វីទេ ! គឺម៉ាក់បងអោយបងបែកគ្នាជាមួយអូន ដើម្បីរៀបការនឹងកូនស្រីគេម្នាក់ដែលម៉ាក់បងពេញចិត្ត។ខ្ញុំយំអោបគាត់ និយាយថា​”ចុះ អូន! បងធ្លាប់សន្យាថានឹងរៀបការនឹងអូន?”គាត់បាននិយាយថា “យើងមិនអាចបន្តទៀតទេ! បងមានតែធ្វើតាមម៉ាក់បងហើយ ព្រោះគាត់ជាអ្នកមានគុណបង!”។ គាត់ប្រឡេះដៃខ្ញុំចេញហើយដើរចេញទៅ។ខ្ញុំក៏បានស្រែកផ្ដាំថា “បងនឹងស្ដាយក្រោយដែលបោះបង់ខ្ញុំ”។តើអ្នកគិតយ៉ាងណាដែរ? តើបុរសនេះធ្វើត្រូវដែររឺទេ?

Leave a Reply

Your email address will not be published. Required fields are marked *