គ្រប់គ្នាភ្ញាក់ផ្អើល!! អាថ៌កំបាំងអស្ចារ្យត្រីសូរ្យ អង់តែនប្រាសាទសម័យបូរាណខ្មែរ
ទំព័រហ្វេសប៊ុកល្បីខាងអភិរក្សវប្បធម៌និងអរិយធម៌ខ្មែរ «អាចារ្យធំ នគររាជ» បានបកស្រាយពីអាថ៌កំបាំងអស្ចារ្យនៃកំពូលត្រីសូរ្យខ្មែរសម័យបុរាណនេះ។ ខាងក្រោមជាការបកស្រាយទាំងស្រុងរបស់ អាចារ្យធំ នគររាជ។បើតាមអាចារ្យធំ សរសេរថា «អាថ៌កំបាំងត្រីសូរ្យ ឬត្រីសូល៍ខ្មែរ (ជាអង់តែនសម័យបូរាណ) (Trisolar)នៅលើគ្រប់កំពូលប្រាង្គប្រាសាទ របស់ខ្មែរគឺជាវិទ្យាសាស្ត្រ បរមថ-សំលោហ:វិទ្យា (Metal Physic) ជាចំណេះខ្មែរ ដ៏អស្ចារ្យ លើលោក នៅសម័យនោះ។
គ្រប់សំណង់ខ្មែរសម័យបូរាណ តែងតែដាក់ត្រីសូរ្យ លើកំពូល ពីព្រោះ ត្រីសូរ្យ ជាអង់តែន ដែលព្រះមហាក្សត្រ ខ្មែរ និង មន្ត្រី ខ្មែរ ក្នុងសម័យអង្គរ ប្រើដើម្បីទំនាក់ទំនងពត៌មាន ឬ ផ្តល់ដំណឹង តាមរយ: (អាកាសញ្ញាញ ដោយវិធីឈាន ឬ សមាបត្តិ Yuga Meditation
គឺជាការទំនាក់ទំនង ដោយញាណ ជំនួយដោយ សំលោហ: បច្ចុប្បន្ន សង្ឃ ដាឡៃ ឡាមា ចេះប្រើចំណេះទំនាក់ទំនងដោយញាណនេះ ហើយក៏នៅមានខ្មែរជាច្រើននាក់ទៀត នៅចេះប្រើ) និងប្រើជា ប្រព័ន្ធ ការពាររន្ទះផង និងការពារវិទ្យុសកម្មផង ដែលខ្មែរហៅថាអំពើ ឬ អាថាន់ ឬ វិជ្ជាមន្តអាគមន៍ផ្លូវងងឹត។ ត្រីសូរ្យខ្មែរ នៅសម័យនោះ ខ្មែរ គោរពជាវត្ថុ សក្ត័សិទ្ធ ដ៏អស្ចារ្យ»។
ប្រភពខាងលើបន្ថែមទៀតថា «នេះជាចំណេះ ខ្មែរ ដ៏អស្ចារ្យ ដែលពួកអាស្វា អង់ដ្រូអឺរ៉ុប មើលងាយខ្មែរ ថាខ្មែរជាមនុស្សព្រៃ។ តាមគោលការណ៍ ជំនឿខ្មែរ នៅសម័យអង្គរ ត្រីសូរ្យ ជាអាវុធរបស់ ព្រះវិស្ណុុ ដើម្បីរក្សាលោក និង ទំនាក់ទំនងទេវតា ក្នុង ចក្រវាឡ។ ត្រីសូរ្យ ជាអាវុធ ដែល ព្រះនាង ឥន្ធនា(អង់តែនណា) ឬ (នាគ ឬថៃ ហៅថា ណាគី) ជាព្រះម៉ែរបស់ខ្មែរ ប្រគល់
ថ្វាយ ព្រះវិស្ណុ នៅពេល បញ្ចប់ជម្លោះសង្គ្រាម រវាង នាគ និង គ្រុឌ នៅក្នុង និទានទេវកថា របស់ខ្មែរ ពីបូរាណមក។ ចំណេះខ្មែរ ផ្នែក បរមថវិទ្យា មានតាំងពីបូរាណ មុនសម័យអង្គរមកម្ល៉េះ។ ដូច្នេះហើយ នៅក្នុងទស្សន: របស់ខ្មែរ តែងតែ ដាក់តាំង ត្រីសូរ្យ នៅលើកំពូលប្រាង ប្រាសាទ នៅលើកំពូលប៉មយាម នៅលើដំបូលវិហារ និង នៅលើគេហដ្ឋាន»។
បើតាមអាចារ្យធំ ត្រីសូរ្យ មិនត្រឹមតែប្រើ ជា ឧបករណ៍ អង់តែន (Wifi Bluetool Space-Information and Telecomununication) ប៉ុណ្ណោះទេ តែក៏ប្រើជា ឧបករណ៍ ការពាររន្ទះ និង ជាឧបករណ៍ ប្រឆាំងនឹងវិទ្យុសកម្ម នៃរលកវិទ្យុសកម្ម របស់ បរមាណូផងដែរ នៅពេលដែល ដូនតាខ្មែរ តំកល់សំរិទ្ធ និង ស្រោបមាស ពេញពីលើដំបូលប្រាសាទ និង ពេញតួប្រាសាទ។
ចំណេះនេះ ពួក អាសឺរ បាប៊ីឡូន ក្រិក និង ពួក រ៉ូមាំង បានចម្លងទៅ ។ ដោយជាចំណេះផ្នែក វិទ្យាសាស្ត្រ ដ៏អស្ចារ្យ ដែលនឹងអាចគ្រប់គ្រងពិភពលោកបាន ពួកអាស្វា អង់ដ្រូ អឺរ៉ុប ក៏ចោទថាខ្មែរ ជា កូនអារក្ស តាមការបញ្ចូលលទ្ធិជំនឿ។