ពិតជាសំណាងមែន!! បុរសនេសាទម្នាក់ប្រទះឃើញ ដុំកម្អួតត្រីបាឡែនដ៏កម្រ ដែលមានតម្លៃរហូតដល់…
ថៃ៖ យោងតាមប្រភពសារព័ត៌មានបានអោយដឹងថា បុរសដ៏មានសំណាងអ្នកនេសាទម្នាក់ត្រូវបានគេស្គាល់ឈ្មោះ លោក Suwat Chitcharthuek មានអាយុ៥៨ឆ្នាំ គីជាអ្នកនេសាទម្នាក់ដែលរស់នៅក្នុងខេត្ត Rayong ប្រទេសថៃ ។ គាត់បានប្រទះឃើញដុំលឿងៗស្រដៀងនិងក្រមួននេះ អណ្តែតនៅលើផ្ទៃទឹកសមុទ្រក្នុងខេត្ត Rayong តាំងតែពីកំឡុងឆ្នាំ២០១៤ មកម្លេះ ហើយបានយកមកទុកនៅផ្ទះរហូតមកទល់ឥឡូវនេះ គឺរយៈពេលជាង៥ឆ្នាំហើយ ។
កម្អួតត្រីបាឡែនត្រូវបានគេប៉ាន់ប្រមាណថា លក់បានក្នុងតម្លៃខ្ទង់ ៥០មុឺនដុល្លារ ទើបធ្វើអោយលោក Suwat ភ្ញាក់ខ្លួនព្រើត ។ ជាក់ស្ដែង លោក Suwat និងគ្រួសារបានសម្ដែងក្តីរំភើបយ៉ាងក្រៃលែង ក្រោយបានដឹងការពិតថា វាគឺជាកម្អួតត្រីបាឡែនដែលត្រូវបានគេយកទៅធ្វើជាគ្រឿងផ្សំផលិតទឹកអប់ និងឱសថពេទ្យ ដែលអាចលក់បានថ្លៃកប់ពពក៕