ពិតជាអស្ចារ្យមែន! ​ខ្ទឹមស​មួយ​កំពឹស​អាច​ព្យាបាល​រើម ​លើ​បបូរមាត់​យ៉ាង​ពូកែ

ជំងឺ​រើម គឺជា​ការបង្ក​រោគ​ដោយ​វីរុស​មួយ​ប្រភេទ ដែល​នាំឲ្យ​មាន​ការរមាស់ និង​ឈឺចាប់​ខ្លាំង​។ តាមរយៈ​ជំងឺ​នេះ គឺ​វា​អាច​កើតឡើង នៅ​គ្រប់កន្លែង​ទាំងអស់​នៃ​រាងកាយ តែ​ភាគច្រើន ឃើញ​កើតមាន​ជា​លក្ខណៈ​ឬ​ស បែប​ពងទឹក​នៅ​ផ្នែក​ខាងស្តាំ​ង ឬ​ឆ្វេង​នៃ​តំបន់​កណ្តៀតក្អម​។​​

ជំងឺ​រើម បណ្តាលមកពី​វីរុស​ឈ្មោះ Varicella-zoster ដែល​ដូចគ្នា​នឹង​វីរុស បង្ក​ជំងឺ​អ៊ុត​ស្វាយ​ដែរ​។ ក្រោយ​ពី​អ្នក​ធ្លាប់​កើត​ជំងឺ​អ៊ុត​ស្វាយ​រួច វីរុស​នេះ​នឹង​សង្ងំ​នៅ​ក្នុង ជាលិកា​សរសៃប្រសាទ​ក្បែរ​ខួរ​ឆ្អឹងខ្នង និង​ខួរក្បាល​។ រយៈពេល​ច្រើន​ឆ្នាំ​ក្រោយមក វីរុស​នេះ​ប្រហែលជា​មាន​សកម្មភាព​ឡើងវិញ និង​បង្ក​ជា​ជំងឺរើម​តែម្តង​។


លោកអ្នក​ប្រហែលជា​មិន​ជឿថា​ខ្ទឹមស​មួយ​កំពឹស​អាច​ព្យាបាល​រើម​លើ​បបូរមាត់​យ៉ាង​ពូកែ​នោះទេ ប៉ុន្តែ​វា​ពិត​ជាមាន​ប្រសិទ្ធភាព​ព្យាបាល​រើម​ទាំងនេះ​បាន​ពិតមែន​។​​អ្វីដែល​លោកអ្នក​ត្រូវធ្វើ​គឺ យក​ខ្ទឹមស ១ កំពឹស​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ រួច​បិត​ពីលើ​ពងបែក​រយៈពេល ១០ នាទី​។ បន្ទាប់មក​លាង​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។ ធ្វើបែបនេះ ៥ ដង ក្នុង​រយៈពេល ១២ ម៉ោង រើម​លើ​បបូរមាត់​នឹង​បាត់អស់​ទាំងស្រុង​។ ប្រសិនបើ​រើម​នេះ​កើត​ឡើងលើ​ផ្នែក​ជាច្រើន​នៃ​បបូរមាត់ ត្រូវធ្វើ​បែបនេះ​ឱ្យបាន​ពីរ​ថ្ងៃ​ជាប់​គ្នា​៕

Leave a Reply

Your email address will not be published. Required fields are marked *