ធ្លាប់តែឮថាសេះដុះស្នែង!! តែឥលូវស្នែងនោះមិនមែនដុះលើសេះទេ គឺមកដុះលើបុរសនេះទៅវិញ

មិនគួរអោយជឿ!!! ធ្លាប់តែឮថាសេះដុះស្នែង តែឥលូវស្នែងនោះមិនមែនដុះលើសេះទេ គឺមកដុះលើបុរសម្នាក់ តែចុងក្រោយ…..បុរសម្នាក់ឈ្មោះ Shyam Lal Yadav អាយុ ៧៤ ឆ្នាំ បាននិយាយថា ស្នែងដែលដុះលយចេញពីក្បាលរបស់លោក ចាប់ផ្ដើមលូតកាន់តែវែង អស់រយៈពេល ៥ ឆ្នាំមកហើយ ក្រោយរូបលោកបានប៉ះទង្គិចក្បាល។

ដំបូងឡើយ ស្នែងមួយនេះ ត្រូវបានជាងកាត់សក់របស់លោកគ្រប់គ្រងកុំឲ្យលូតលាស់បាន ប៉ុន្តែក្រោយមក បុរសជាកសិកររូបនេះ បាននិយាយថា វាបានចាប់ផ្ដើមឡើងរឹង និង លូតកាន់តែវែង រហូតដល់លោកត្រូវការគ្រូពេទ្យដើម្បីជួយ។ការលូតលាស់នៃស្នែងលើក្បាលរបស់លោកនេះ កើតឡើងដោយជាតិខ្លាញ់នៃក្រពេញរបស់ស្បែកដែលមានឈ្មោះថា

ក្រពេញសេបាសេរ ដែលភាគច្រើនកើតមានឡើងលើក្រចក និងសក់ ។ក្រោយទទួលបានការពិនិត្យ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ Bhagyoday Tirth ក្នុងទីក្រុង Sagar ប្រទេសឥណ្ឌា ក៏បានធ្វើការវះកាត់ដុំស្នែងនេះចេញ ហើយបច្ចុប្បន្ន លោក Shyam Lal Yadav កំពុងសម្រាកព្យាបាល ៕

Leave a Reply

Your email address will not be published. Required fields are marked *