ពិតជាកម្របានឃើញ! ឧបករណ៍ភ្លេងឈ្មោះ «កងរ៉េង» (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតជាកម្របានឃើញមែនចំពោះការលេខឧបករណ៍ភ្លេងឈ្មោះ «កងរ៉េង»របស់បងប្អូនជនជាតិដើមភាពតិច។គាត់លេងបណ្តើលគាត់ច្រៀងពិតជាពិរោះណាស់។តើ​ជនជាតិ​ព្នង​មាន​ប្រវត្តិ​ដូចម្តេច ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនជាតិ​ព្នង​គឺជា​ជនជាតិ​ធំ​មួយ ក្នុងចំណោម​ជនជាតិភាគតិច​នៅ​កម្ពុជា។ ភាគច្រើន​នៃ​ជនជាតិ​នេះ តែងតែ​ប្រមូលផ្តុំ​គ្នា​រស់នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ជាពិសេស​តាម​តំបន់ភ្នំ និង​ខ្ពង់រាប មានដូចជា ស្រុក​អូររាំង កែវ​សីមា ខេត្ត​មណ្ឌល​គី​រី រតនៈគីរី ក្រចេះ និង​ខេត្តស្ទឹងត្រែង។ កាលពី​ដើមឡើយ​ខ្មែរ​ហៅ​ជនជាតិ​នេះ​ថា កុលសម្ព័ន្ធ​ព្នង លុះ​ក្រោយមក​ដោយមាន​ការហាម​ឃាត់​ក្នុងការ​ប្រើប្រាស់​ពាក្យ​ព្នង ក៏បាន​ប្រែ​ទៅជា«ខ្មែរលើ» វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​ក្រោយមក ក៏មាន​ការបែងចែក​ជា​បី​ក្រុម ខ្មែរលើ ខ្មែរក្រោម និង​ខ្មែរ​កណ្តាល ដោយ​មិន​ចង់​ឲ្យ​មានការ​បែងចែក​ដូចនេះ ពាក្យ​ខ្មែរលើ​ដែល​យើង​ហៅ​ជំនួស​ពាក្យ​ព្នង ក៏បាន​ហាមឃាត់​ទៀត ដូច្នេះ​ពាក្យ​ខ្មែរលើ ក៏បាន​ផ្តាច់​ហៅ​ត្រឹមតែ ខ្មែរ ដូច​ខ្មែរ​ទូទៅ​នៅក្នុង​ប្រទេស​កម្ពុជា​នេះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​យោងតាម​វចនានុក្រម​របស់ សម្តេច ជួន ណាត ពាក្យ​ព្នង​មានន័យថា « ជា​មនុស្ស​មួយ​ពួក​កើត​នៅតែ​ក្នុងព្រៃ​ស្លៀក​ប៉ឹង​វ័​ណ មាន​សណ្តាប់ធ្នាប់​ផ្សេង​ពី​ពួក​មនុស្ស​អ្នកស្រុក​ក្នុង​កុល​ស​ម្ព័​ន្អ​រដ្ឋ។ ក៏ប៉ុន្តែ​បើ​យោងតាម ទឹ​ស្ត្រីរ លោក អៀវ កើ​ស ព្នង​មានន័យថាជា​ពាក្យ​គ្រលាស់​កាត់​មួយ​នៃ​ពាក្យ « ភ្នាក់ងារ + គង = ព្នង » មានន័យថា​ជា​អ្នកព្រៃ​មួយ​ពួក​ដែល​ទទួល​មុខងារ​ធ្វើ​គង​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេ​ពូកែ​ធ្វើ​គង​ណាស់ គងធំៗ ឬ​តូច​ដែល​ធ្វើ​ពី​សំរិទ្ធ​លាយ​ជាមួយ​លោហធាតុ ហើយ​យកទៅ​លុត​ឲ្យ​រឹង​នោះ មានតែ​ពួកគេ​ទេ​ដែល​ចេះ​ធ្វើ ដោយសារ​ជនជាតិ​ព្នង​ពូកែ​ចំណាំ​កំដៅ ហើយ​មាន​ជំនាញ​ខាង​លុត​សំរិទ្ធ ព្រោះ​សំរិទ្ធ​មាន​សារធាតុ​ឆាប់​រ៉ឹង ស្រួយ កាលណា​លត់​មិនត្រូវ​នាំ​ឲ្យ​ប្រេះ​បែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.