អាហារ ៥មុខដែលអាចជួយភ្នែករបស់អ្នកមិនឲ្យស្រវាំងនៅពេលបើកបរផ្លូវឆ្ងាយ ជាពិសេសពេលយប់

ជាធម្មតាអ្នកបើកបរភាគច្រើនតែងតែបរិភោគភេសជ្ជៈដើម្បីជំនួយកំលាំង មិនឲ្យងងុយដែក ជាដើមនៅពេលបើកបរ តែវានឹងបណ្ដាលឲ្យយើងកើតជំងឺផ្សេងៗទៅវិញទេ ប្រសិនបើយើងបរិភោគភេសជ្ជៈទាំងនោះច្រើនហួសកំរិត។ ខាងក្រោមនេះគឺជាប្រភេទអាហារដែលយើងគួរតែទទួលទានមុនពេលបើកបរផ្លូវឆ្ងាយ ជាពិសេសនៅពេលយប់៖

១. បន្លែបៃតង ដូចជា ស្ពៃក្រញាញ់ ស្ពៃប្រូកូលី និង ស្ពៃស្ពីណាច់(spinach) ដែលសំបូរទៅដោយសារជាតិប្រូតេអ៊ីនល្អជាជំនួយដល់ភ្នែកមិនឲ្យឆាប់ស្រវាំងទៅតាមអាយុរបស់យើង។

២. ស៊ុតក្រហម មានផ្ទុកនូវសារជាតិ វីតាមីន​ A វីតាមីន B ដែលជំនួយដល់ភ្នែកមិនឲ្យឈឺពេលសម្លឹងឆ្ងាយ ឬទីងងិត

៣. ត្រីសាលម៉ុន ត្រីនេះគឺមានផ្ទុកនៅអាស៊ីត ខ្លាញ់ល្អ និងជាតិប្រែង អូមេគ័រ៣កំរិតខ្ពស់ ហើយវាក៏បានផ្ទុក វីតាមីន​ A និង វីតាមីន D ផងដែរ។ ដែលអាចជួយភ្នែក និងខួក្បាល់ឲ្យដំណើរការបានល្អ។

៤. ខ្ទឹមសរ មុននឹងបើកបរ លោកអ្នកគ្រាន់តែបរិភោគខ្ទឹមសរមួយកំពឹស នោះភ្នែករបស់អ្នកនឹងមានភាពភ្លឺស្វាង ដោយអាចការពារបាននូវភាពងងុយគេងបានយ៉ាងមានប្រសិទ្ធភាព។

៥. សូកូឡាខ្មៅ ដែលមានសារធាតុប្រឆាំងអ៊ុកស៊ីតកម្មយ៉ាងពូកែ និងជួយការពារសសៃភ្នែកមិនឲ្យខូច។

Leave a Reply

Your email address will not be published. Required fields are marked *