សូមជួយចែករំលែកបន្តផង! វិធីបន្សាបដោះអំពើរធ្មប់ អាប មន្តអាគមន៍ ១០០មុខ ដោយគ្រាន់តែប្រើប្រាស់នូវឱសថទាំងនេះ
រឿងអបិយជំនឿ មន្តអាគមអូមអាម ខ្មោចព្រាយបិសាច បេីយេីងមិនជឿនោះទេ ក៏គួរគម្បីកុំធ្វេីការប្រមាថនោះដែរ ព្រោះវាអាចជារឿងពិតខ្លះ ហេីយក៏ជារឿងមួយដែលប្រឌិតខ្លះផងដែរ ដោយមិនការស្រាវជ្រាវណាមួយ បានធ្វើការបញ្ជាក់ឲ្យច្បាស់នៅឡេីយនោះទេ អំពីរឿងរ៉ាវទាំងអស់នេះ។
ដោយឡែក យោងតាមរយៈគណនីហ្វេសប៊ុកផេកឈ្មោះ វត្ថុសក្ត័សិទ្ធកេរ្តិ៍ដូនតា បានរៀបអំពីវិធីបន្សាបអំពេីជាច្រេីនមុខ ដោយមានការរៀបរាប់ថា៖ «ឱសថពិសេស សំរាប់ព្យាបាល បន្សាបដោះអំពើរធ្មប់ អាប មន្តអាគមន៍ ១០០មុខ ឱសថមានដូចជា៖ ស្លឹកដើមរាំងសាប ស្លឹកពោធិ៍ទទឹងថ្ងៃ ជើងធូបក្នុងព្រះវិហារវត្ត ឬមុខវិហារ និងជើងធូបក្នុងខ្ទមអ្នកតា
+ វិធីប្រើនិងព្យាបាលៈ
- ស្លឹករាំងសាប ៧សន្លឹក ស្លឹកពោធិ៍ ៧សន្លឹក ជើងធូបក្នុងវិហារ ១០០សសៃ ជើងធូបក្នុងខ្ទមអ្នកតា ៧សសៃ ។
- ដើម្បីឲ្យជើងធូបស័ក្កសិទ្ធិ ត្រូវទៅអុចធូប សូមជើងធូបពីបារមីវត្ត ដោយពោលថា សូមគុណបារមីវត្ត ដ៏ស័ក្កសិទ្ធដែលថែរក្សា ក្នុងទីវត្ត…..កូនចៅសូមជើងធូប ១០០សសៃដើម្បីយកទៅព្យាបាល អំពើធ្មប់របស់…..សូមអស់លោកបារមីវត្ត មេត្តាអនុញ្ញាត ហើយជួយសង្រ្គោះគ្រួសារ….ខ្ញុំផងចុះ ចាំខ្ញុំថ្វាយថ្វាយដង្វាយ ចំនែកខ្ទមអ្នកតា ក៏អុចធូបសុំដូចគ្នាចឹងដែរ។
- ពេលបានឱសថ គ្រប់មុខហើយ ត្រូវយកមកដាំទឹក ៣យកទឹក១ អោយអ្នកជំងឺហូប ឲ្យបាន៣ពែង ស្មើហ្នឹង៣ពេល ព្រឹកថ្ងៃល្ងាច ក្រោយពេលហូប អ្នកជំងឺហ្នឹងអាចក្អួត ឬរាគ បើអ្នកខ្សោយខ្លាំង អាចសន្លប់ ២ឬ៣ម៉ោងក៏មាន បើអំពើខ្លាំង ឬយូឆ្នាំ តែកុំបារម្មឲ្យសោះ អំពើមន្តអាគមន៍ទាំងឡាយ មិនថា ចាម ខ្មែរ ចិន ត្រូវវិនាសទាំងអស់។
- ចំណែកកាកថ្នាំ ក្រោយពីព្យាបាលហើយ ត្រូវកប់ក្នុងផ្ទះឬមុខផ្ទះ ដើម្បីការពារគ្រួសារ កុំឲ្យគេធ្វើចូលម្តងទៀត។
- បំរាម និងតំណម៖ ហាមផឹកស្រា លេងស្រី មុនពេលទៅរកថ្នាំ បើមានគ្រូបាធ្យាយ ឬគ្រូសង្វាខ្លួនត្រូវ បន់គ្រូខ្លួនផង កុំប្រមាថ កុំហូបសល់ថ្នាំ ចាក់ចោល ហូបឲ្យអស់ពីកែវ។
*បញ្ជាក់៖ ខ្ញុំមិនមែនគ្រូវិជ្ជា មន្តអាគមន៍ ទស្សទាយ អីខ្លាំងទេ គ្រាន់តែខ្ញុំដឹង បើជឿចាំធ្វើតាម ដោយមេត្តាចិត្តដ៏ក្រៃលែងពីខ្ញុំបាទចុះ! អំណាចបុគ្គលពាលទាំងឡាយ ត្រូវតែវិនាស
“ជយោហិ ពុទ្ធស្ស សិរីមត្តោ អយំ មារស្សច បាបិ មត្តោ បរាជយោ” មហា មង្គល»។