នេះហើយជីវិតគេ!! បុរសពីរនាក់ទិញរថក្រោះទុកចោលសោះបែរជាក្លាយជាមហាសេដ្ឋី បន្ទាប់ពីរកឃើញដំុមាសជាច្រើន..
អង់គ្លេស ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា បុរសម្នាក់បានទិញរថក្រោះតម្លៃ៣ម៉ឺនផោន ដែលនៅក្នុងនោះមានដុំមាសជាច្រើនដុំក្នុងធុងសាំង។ តម្លៃរបស់មាសសរុបទាំងអស់ គឺ ២លានផោន។ ពិតជាសំណាងល្អមើលមិនឃើញជាមុនមែន លោក Nick Mead អាយុ៥៥ឆ្នាំ បានរកឃើញសម្បត្តិមហាសាលនៅខណៈពេលកំពុងរុះរើរថក្រោះរុស្ស៊ី T54/69 ជាមួយនឹងមិត្តភក្តិម្នាក់ទៀត លោក Todd Chamberlain។នៅពេលកំពុងរើ លោកបានថតជាវីដេអូ ដោយយល់ឃើញថា ក្រែងលោឃើញយុទ្ធភ័ណ្ឌផ្ទុះជាចៃដន្យ។
តែអ្វីមិនដូចលោកគិតឡើយ ព្រោះថា វាមិនមែនជាអាវុធជាតិផ្ទុះឡើយ។ វាគឺជាមាស៥ដុំ ដែលមានទម្ងន់សរុប១២ផោន។ គេជឿថា វាមានតម្លៃសរុប២លានផោន។ មិននឹកស្មានសោះ លុយ៣ម៉ឺនផោន អាចនាំឲ្យរកឃើញលុយ២លានផោន !
ដោយសារតែមាសនោះមានប្រវត្តិមិនច្បាស់លាស់ លោកក៏ទូរស័ព្ទទៅប្រាប់ប៉ូលិសឲ្យមកជួយស៊ើបអង្កេត។ ដូច្នេះហើយ មាសនៅពេលនេះមិននៅក្នុងដៃរបស់លោក Nick ឡើយ។ ប្រសិនបើប៉ូលិសរកឃើញថា វាមានរឿងមិនស្រួល លោកមិនអាចរក្សាវាទុកឡើយ។ តែបើអាចរក្សាទុកបាននោះ លោកនឹងក្លាយជាអ្នកមានហើយ៕