ពិតជាអស្ចារ្យមែន! កូនខ្មែរយើងម្នាក់ គាត់គ្រាន់តែយកសំបកកង់ឡាន ដែលគេបោះចោល មកធ្វើជារូបសត្វបាន
គំនិតច្នៃប្រឌិត គឺជារឿងមួយដែលមិនមានភាពងាយស្រួលនោះទេ ទម្រាំតែបង្កេីតនូវរបស់អ្វីមួយ ត្រូវមានការសិក្សា និងចំណាយពេលជាច្រើន ទេីបទទួលបាននូវលទ្ធផល ហេីយក៏មិនប្រាកដថា លទ្ធផលនោះវាមានភាពល្អប្រសើរ ដូចដែរអ្វីដែលយេីងបានគិត បានមួយរយភាគរយនោះទេ។
ដោយឡែក អ្វីដែលគួរឲ្យសរសើរនោះ មានកូនខ្មែរមួយក្រុម បានច្នៃពោះវៀនឡាន ទៅជារូបសត្វជាច្រើនដូចជា សត្វតោ ស្វាគីងកុង និងដំរី ពិតជាស្រស់ស្អាត និងមានរូបរាងដូចបេះបិទតែម្តង ធ្វើឲ្យមជ្ឈដ្ឋានមហាជន ជាពិសេសអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គម មានការចាប់អារម្មណ៍ជាខ្លាំង ។
ដែលនេះគឺទទួលបានតាមរយៈគណនីហ្វេសប៊ុកផេកឈ្មោះ ចលនាសង្រ្គោះជាតិតំបន់ភូសាន បានបង្ហោះរូបភាព អមជាមួយពាក្យពេចន៍រៀបរាប់យ៉ាងដូច្នេះថា៖ «ស៊ែរ១ ស្នាដៃកូនខ្មែរពិតៗកែឆ្នៃ ពោះវៀនឡាន បានល្អ ស្អាតគួរសម»។ ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវរូបភាពដូចតទៅ។