របរដ៏ចម្លែកនៅតំបន់មួយនេះ បើពុំបានឃើញនឹងភ្នែកប្រាកដជាពុំជឿឡើយ!!
ប្រសិនបើទៅដល់តំបន់ស៊ីប៊ីរី ហើយឃើញគេកំពុងជីកគាស់កកាយដី ឬ ព្រិលទឹកកក អ្នកប្រាកដជាឆ្ងល់ ហើយទោះជាសួរ ក៏គេពុំប្រាប់ទាល់តែឃើញទើបសរសើរចិត្តអំណត់ ព្យាយាមរបស់អ្នកទាំងនោះ។តាំពីពលរដ្ឋម្នាក់នៅទីនោះរកឃើញភ្លុកដំរីមួយ លក់បានតម្លៃយ៉ាងថ្លៃនោះ របរថ្មីនេះបានក្លាយជា «ចលនា» របស់មនុស្សជាច្រើនដែលសំរុកមករកវាបំណងប្តូរនិស្ស័យនៃជីវិត។ ភ្លុករបស់ដំរីម៉ាមូតមាន២ប្រភេទ គឺប្រភេទ១កប់ក្នុងដី ហើយ១ទៀត គឺកប់ក្នុងទឹកកក ។
ភ្លុកដែលកប់ក្នុងដី វាពុំអាចឆ្លាក់អ្វីបាន ហេតុនេះមានតម្លៃថោក រីឯភ្លុកកប់ក្នុងទឹកកក គឺបានថ្លៃណាស់។ ងាកមកអតីតកាលវិញ នោះប្រមាណជា ១,២ លានឆ្នាំមុន ដោយសារតែបំរែបំរួលធាតុអាកាស ការឡើងកំដៅនៃផែនដី ព្រមទាំងការប្រមាញ់របស់មនុស្សដើម ធ្វើឲ្យអម្បូរដំរីដ៏ធំសម្បើមនេះផុតពូជបន្សល់ទុកតែ «ភ្លុក» ដ៏មានតម្លៃរបស់វា ។
សកម្មភាពជីកយកភ្លុកដំរី គឺផ្ទុយនឹងច្បាប់ ប៉ុន្តែ ព្រោះចំណូលសន្ធឹកសន្ធាប់ ធ្វើឲ្យគេលែងញញើតច្បាប់ ហើយការរកឃើញភ្លុកនីមួយៗ ទាមទារកម្លាំងយ៉ាងច្រើន។ វាជាការប្រថុយប្រថាននឹងគ្រោះថ្នាក់ណាស់។ ពួកគេមានឧបករណ៍កែច្នៃសម្រួលដល់ការជីកកកាយរុករក ។ ប្រសិនបានភ្លុកដំរីមួយនៅល្អ នោះប្រាក់ចំណូលស្មើនឹងបៀវត្សមន្ត្រីរាជការ១ឆ្នាំឯណោះ ហើយសូម្បីតែមិនល្អ ក៏អាចចិញ្ចឹមគ្រួសាររួច១រដូវរងារផងដែរ។ ឈ្នួញកណ្តាលនឹងទិញយកភ្លាម រួចបន្តធ្វើការចម្លាក់ជាវត្ថុសិល្បៈមានតម្លៃលើសថ្លៃដើមច្រើនដង៕
អ្នកភូមិភ្ញាក់ផ្អើលយ៉ាងខ្លាំង!! ឃើញ “ទូកុងតឺន័រ” អណ្ដែតចូលច្រាំង សង្ស័យពេកក៏បើកមើលភ្លាម ម្នាក់ៗរត់ស្ទើរតែមិនទាន់សារព័ត៌មានបរទេសបានរាយកាណ៍ថា នៅឆ្នេរមួយកន្លែងក្នុងប្រទេសមិចស៊ីកូ នៅថ្ងៃមួយ សុខៗក៏មាន “ទូកុងតឺន័រ” អណ្ដែតចូលមកច្រាំង រូបរាងខាងក្រៅមើលទៅមានភាពចាស់ទ្រុឌទ្រោម ធ្វើឲ្យអ្នកភូមិនៅតំបន់នោះមានការងឿងឆ្ងល់យ៉ាងខ្លាំង។
ពេលដើរចូលទៅក្បែរៗបានឃើញមានអ្វីម៉្យាងធ្លាក់នៅខាងក្នុង ពេលដឹងថាជាអ្វី អ្នកភូមិទាំងនោះបានចូលមកដណ្ដើមគ្នាប្រញាយភ្លាមៗ ព្រោះនៅក្នុងទូគឺ “ស្បែកជើង” ថ្មីៗយ៉ាងច្រើន។នេះគឺអ្នកភូមិដែលបានជ្រាបដំណឹង បានបើករថយន្ដព្រមទាំងទាក់រទះមកជាមួយផងដែរ មិនចាំបាច់ឆ្ងល់ឡើយ ព្រោះគាត់យកមកដើម្បីរើសស្បែកជើងទាំងនេះ។
នៅលើឆ្នេរមានស្បែកជើងយ៉ាងច្រើនដែលមិនទាន់បានរើស អ្នកខ្លះដើររើសតែគូណាដែលខ្លួនចង់បានតែប៉ុណ្ណោះ ប៉ុន្ដែអ្នកខ្លះទៀតកើបយកទៅយ៉ាងច្រើន ហាក់បីដូចយកទៅចែកជូនមិត្តភក្តិបងប្អូននៅក្នុងភូមិ។បុរស២នាក់នេះយកស្បែកជើងដែលរើសបាន មកដាក់តម្រៀប បន្ទាប់មកថតរូបលេងយ៉ាងសប្បាយរីករាយ។