នឹកស្មានមិនដល់!! ក្មេងស្រីម្នាក់មានដើមទ្រូងធំហួស សន្តិសុខផ្សារស្មានតែនាងលួចអ៊ីវ៉ាន់របស់ផ្សារទំនើប លុះពេលឆែកមើលស្រាប់តែឃើញ…

ចិន៖ ក្មេងស្រីម្នាក់បានចូលទៅក្នុងផ្សារទំនើបដើម្បីទិញឥវ៉ាន់។ ក្មេងស្រីម្នាក់នោះបានធ្វើឱ្យអ្នកដែលនៅក្នុងផ្សារទំនើបទាំងនោះងាកសំលឹងមកកាន់នាងគ្រប់ៗគ្នាដោយសារតែភាពស្រស់ស្អាតនៃមុខរបស់នាង ព្រមទាំងទំហំនៃដើមទ្រូងដ៏អស្ចារ្យរបស់នាង។

ដោយឡែកនៅពេលដែលនាងកំពុងតែដើររកមើលឥវ៉ាន់ ភ្នាក់ងារសន្តិសុខបានដើរមកហើយសុំឆែកខ្លួននាង ដោយគេសង្ស័យថានាងបានបន្លំលួចយកឥវ៉ាន់នៅក្នុងផ្សារទៅដាក់ក្នុងអាវរបស់នាង។

បន្ទាប់ពីនោះនាងក៏បានយល់ព្រម និងប្រុងប្រៀបក្នុងការទាញរូតអាវរងាខាងក្រៅរបស់នាងចេញដើម្បីឱ្យសន្តិសុខមើល។ មនុស្សគ្រប់គ្នានៅក្នុងផ្សារបាននាំគ្នាងាកមកក្រលេកមើលគ្រប់ៗគ្នា ដើម្បីចង់ដឹងថាតើមានអ្វីនៅក្នុងអាវរបស់នាងនោះ។ ប៉ុន្តែឃើញមានត្រឹមតែប៉េងប៉ោង២នៅក្នុងនោះតែប៉ុណ្ណោះ ស្រប់ពេលនោះផងដែរអ្នកគ្រប់គ្នាយល់ថាប្រហែលនាងមានស្មារតីមិនប្រក្រតី៕

Leave a Reply

Your email address will not be published. Required fields are marked *