​អ្នក​ចង់​​លូត​​កម្ពស់​ដោយ​​​​មិន​បាច់​ប្រើ​ថ្នាំ!! ​អាចសាកអាហារ​​ទាំងនេះ អាចជួយពន្លូត​​ឆ្អឹង​​បែបធម្មជាតិបាន…

រាង​កាយ​របស់​មនុស្ស​ត្រូវ​ការ​ជីវជាតិ​ជា​ច្រើន ជាពិសេស​គឺ​ជាតិ​​កាល់ស្យូម​ដើម្បី​​​​ជួយ​ឲ្យ​​​សាច់​​ដុំ​​និង​ឆ្អឹង​រឹង​មាំ លូត​លាស់​បាន​ល្អ។ អ្នក​វិទ្យាសាស្រ្ត​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​​រក​ឃើញ​ថា ​​បន្លែ​​និង​ភេសជ្ជៈ​ប៉ុន្មាន​មុខ​ខាង​ក្រោម​នេះ គឺ​មាន​ជាតិ​កាល់ស្យូម​​ច្រើន​ ហើយ​ល្អ​បំផុត​សម្រាប់ ​​ អ្នក​​ដែល​ចង់​លូត​កម្ពស់​ និង​អ្នក​ដែល​មាន​កូន​តូច​គួរ​បង្រៀន​ពួក​គេ​ឲ្យ​ចេះ​ញ៉ាំ​​​​​​តាំង​ពី​ក្មេង​ទើប​មាន​ប្រសិទ្ធភាព​ខ្ពស់។

១. កូន​ស្ពៃ បន្លែ​ពណ៌​បៃតង​ភាគ​ច្រើន ​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​​ចំពោះ​​សុខភាព។ កូន​ស្ពៃ​​មាន​ជាតិ​កាល់ស្យូម​ខ្ពស់ ល្អ​សម្រាប់​ឆ្អឹង ផ្តល់​ថាមពល និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​​អាហារ​ថែម​ទៀត​ផង។

២. ផ្កា​ខាត់​ណា​ពណ៌​ស ​​ផ្កា​ខាត់​ណា​ពណ៌​​ស មាន​​ជាតិ​កាល់​​ស្យូម​ច្រើន និង​​វីតាមីន​ផ្សេងៗ​ទៀត​ដូចជា A C K មាន​​តួនាទី​​ការពារ​ឆ្អឹង​ពុក។

៣. សណ្តែកគ្រប់ប្រភេទ ​ក្នុង​​​​បរិមាណ​សណ្តែក​​​ចំនួន​​​​១០០​ក្រាម មាន​កាល់ស្យូម​ចំនួន​​៣៨​​​ក្រាម និង​​​វីតាមីន​ជាច្រើន​​ B2 B6 C E PP។ ​សណ្តែក​ក៏​​មាន​​ធាតុ​ផ្សំ​ពីរ​សំខាន់​ទៀត​​គឺ Phyto-estrogen និង​ Isoflavon ដែល​ជា​ជំនួយ​ដ៏​សំខាន់​​សម្រាប់​បណ្តុះ​កោសិកា​ឆ្អឹង។

៤. ​ទឹក​ក្រូច​​ច្របាច់ អ្នក​បាន​ដឹង​ហើយ​ថា​ក្រូច​សម្បួរ​ទៅ​ដោយ​​វីតាមីនC និង​​​មាន​​គុណ​ប្រយោជន៍​ជា​​ច្រើន​ទៀត​សម្រាប់​សុខភាព។ ចំណែក​ឯ​ទឹក​របស់​វា​វិញ ​ក៏​មាន​​​​កាល់ស្យូម​ច្រើន​ណាស់​ដែរ។ ក្នុង​ទឹក​ក្រូច​ច្របាច់​​មួយ​កែវ មាន​កាល់ស្យូម​ដល់ទៅ ៣៥០​​មិល្លីក្រាម ដែល​ល្អ​បំផុត​​ចំពោះ​ស្រ្តី​​មាន​​ផ្ទៃ​ពោះ និង​អ្នក​​ដែល​​ចង់​​​ស្រក​ជាតិ​​ខ្លាញ់​នៅ​ក្នុង​រាង​កាយ។

៥. ផ្សិត ផ្សិត​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា ​ជា​បន្លែ​ដែល​ក្រៀម​ក្រោះ​ជាង​គេ ក្នុង​ចំណោម​បន្លែ​ដទៃ​ទៀត បុន្តែ​វា​​មាន​​ប្រសិទ្ធភាព​​ខ្ពស់​ដើម្បី​ជួយ​​ពន្លឿន​ការ​លូត​កម្ពស់​ និង​ល្អ​សម្រាប់​សុខភាព។

៦. សណ្តែក​បារាំង ក្នុង​សណ្តែក​បារាំង​១០០​ក្រាម មាន​​កាល់​ស្យូម ច្រើន​​ជាង​សណ្តែក​បាយ​ដល់​ទៅ​២​ដង។ សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ឲ្យ​លូត​កម្ពស់​បាន​លឿន គួរ​តែ​​ញ៉ាំ​​វា​ឲ្យ​​បាន​រាល់​ថ្ងៃ។

៧. ដើម​គិនឆាយ​​ បន្លែ​មួយ​ប្រភេទ​នេះ ​​ជា​ប្រភព​​នៃ​វីតាមីន​K និង​កាល់ស្យូម​​​ដែល​​​​ជួយ​ឲ្យ​ឆ្អឹង​​​លូត​លាស់​​បាន​ល្អ។ លើស​ពី​នេះ​ទៅ​ទៀត វា​មាន​មុខ​ងារ​យ៉ាង​​សំខាន់​ដើម្បី​ការពារ​ប្រឆាំង​នឹង​ជំងឺ​​ផ្សេង​ៗ​ផង​ដែរ។

៨. ​ដុំ​​ស៊ុប​មាន់​ឬ​ទឹក​ស៊ុប​មាន់​ ដុំ​​ស៊ុប​មាន់​ឬ​ទឹក​ស៊ុប​មាន់ មាន​ប្រូតេអ៊ីន​​និង​កាល់ស្យូម​ច្រើន ធ្វើ​ឲ្យ​សាច់ដុំ​រឹងមាំ ជួយ​​​ក្នុង​ការ​សម្រក​ទម្ងន់ និង​ជួយ​សម្រួល​ដល់​ពោះ​វៀន។

៩. ផ្កា​ខាត់ណា​ខៀវ មិន​ត្រឹម​តែ​ជាតិ​កាល់ស្យូម​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ផ្កា​​ខាត់​ណា​ខៀវ​សម្បូរ​វីតាមីន​ A C ជាត​ដែក ប៉ូតាស្យូម អាស៊ីតហ្វូលិក បេតាការ៉ូទីន ល្អ​​សម្រាប់​សាច់​ដុំ និង​​សរសៃ​​ប្រសាទ។

១០. សាលាដ បន្លែ​ដែល​មាន​ស្លឹក​ពណ៌​បៃតង ផ្ទុក​​​នូវ​ជាតិ​កាល់ស្យូម ​​និង​ជីជាតិ​សំខាន់ៗ​ជា​ច្រើន​រាប់​មិន​​អស់​​ សម្រាប់​​ជួយ​ផ្គត់ផ្គង់​ដល់​​សារពាង្គកាយ។

ប្រភព៖kanha

Leave a Reply

Your email address will not be published. Required fields are marked *