បែកធ្លាយឯកសារសម្ងាត់!!! ស្តាលីនមេផ្ដាច់ការគ្រោងការបង្កើតមនុស្សពាក់កណ្ដាលស្វា
កំពូលមេដឹកនាំផ្ដាច់ការបំផុតរបស់សហភាពសូវៀតលោក ចូសេព្វ ស្តាលីន (Josef Stalin )បានបញ្ជាឲ្យបង្កើតក្រុមទាហានចម្បាំងមានភិនភាគជាមនុស្សពាក់កណ្ដាលស្វា ដោយបានឲ្យអ្នកវិទ្យាសាស្ត្របង្កាត់ស្វាឪជាមួយមនុស្ស។ នេះបើតាមប្រភពឯកសារសម្ងាត់ទើបរកឃើញថ្មីមួយ។តាមរយៈប័ណ្ណសារនៅទីក្រុងមូស្គូបានបង្ហាញថានៅពាក់កណ្ដាលទសវត្សឆ្នាំ១៩២០អ្នកវិទ្យាសាស្ត្របង្កាត់ពូជសត្វកំពូលមួយរូបរបស់រុស្សីលោក Ilya Ivanov ត្រូវបានបញ្ចាឲ្យលោកបង្វែរមករកវិធីបង្កាត់ពូជសត្វជាមួយមនុស្សដើម្បីបង្កើតក្រុមអ្នកក្លាហានកំពូលថ្មី(ទាហាន)មួយក្រុម។
ប្រភពកាសែតប្រចាំទីក្រុងមូស្គូដែលបានចុះផ្សាយអំពី Stalin បានប្រាប់ទៅអ្នកវិទ្យាសាស្ត្រថា៖” ខ្ញុំចង់បង្កើតមនុស្សថ្មីដែលមិនចេះឈឺចាប់ អត់ធន់ និងហើយអាចអត់បរិភោគអាហារច្រើន។” នៅឆ្នាំ១៩២៦ Politburo (ការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្ដាលនៃបក្សកុម្មុយនិស្តរបស់សហភាពសូវៀត)បានហុចសំណើនេះទៅកាន់ បណ្ឌិតសភាវិទ្យាសាស្ត្រសម័យនោះ ដោយបញ្ជាឲ្យបង្កើត”living war machine” (ក្រុមទាហាន)។ បទបញ្ជានេះក៏បានទៅដល់ដៃអ្នកវិទ្យាសាស្ត្រពេលដែលសហភាពសូវៀតកំពុងមានមហិច្ឆតាប្រែក្លាយពិភពលោកឲ្យទៅជាសង្គមមួយពោរពេញដែនដីឧស្សាហូបនីយកម្ម ស្ថាបត្យកម្ម ខណៈសង្គមមួយមានភាពស្មើគ្នាក្នុងប្រទេសរុស្សី ត្រូវបានបង្កើតរួចទៅហើយ។
កាសែត Scotsman ដែលបានចុះស្រាវជ្រាវរកឃើញឯកសារសម្ងាត់ដ៏ខ្មៅងងឹតរបស់សូវៀត( Soviet Russia’s darkest secrets)។ អត្ថបទបានអត្ថាធិប្បាយយ៉ាងលម្អិតពីរបៀបដែល Stalin បានផ្ដល់លុយឲ្យអ្នកវិទ្យាសាស្ត្រលោក Doctor Ivanoff ២សែនដុល្លារ ដើម្បីរកវិធីបង្កាត់មនុស្ស និងស្វាឪដែលហៅថា “Humanzee )។
តាមបទបញ្ជាឲ្យរកវិធីនេះ Ivanoff បានសម្រេចចិត្តបង្កាត់ដោយយកមេជីវិតឈ្មោលរបស់មនុស្ស មកបង្កាត់ជាមួយស្វាញី។ ដោយមានជំនួយពីវិទ្យាស្ថានប៉ាស្ទ័រ Ivanoff អាចបង្កើតកន្លែងបង្កាត់ពូជស្វាក្នុងតំបន់ Conakryនៅប្រទេសហ្គីណេ ដើម្បីបន្តការធ្វើពិសោធន៍របស់ខ្លួន។ ក្នុងឆ្នាំ ១៩២៦ Ivanoff មានសត្វស្វាឪញីបីក្បាលផើមដើម្បីសាកល្បងការពិសោធន៍ ប៉ុន្តែជំហាននេះមិនបានសម្រេចនោះទេ។
គាត់ក៏បានត្រឡប់ទៅរុស្សីវិញហើយប្ដូរវិធីសាស្ត្រថ្មីគឺយកទឹកកាមរបស់ស្វាឪ ចាក់ចូលក្នុងពោះស្រីសញ្ជាតិរុស្សី។ ស្រីម្នាក់(“Woman G” )ត្រូវបានបង្កាត់ពូជជាមួយទឹកកាមសត្វស្វាអ៊ូរ៉ងហ្គូតាន់ (orangutan)។ ប៉ុន្តែដោយស្វាឪមួយទៀត(ឈ្មោះ (called “Tarzan”) បានស្លាប់ទៅ ការពិសោធន៍នេះក៏បានលុបចោល។ បន្ទាប់ពីការធ្វើវិសុទ្ធកម្មនយោបាយមួយរបស់ Stalin លោក Ivanoff ត្រូវបានគេចាប់ដាក់ពន្ធនាគារ ហើយសម្លាប់ចោលនៅពេលក្រោយមក ហើយបំណងរបស់មេដឹកនាំផ្ដាច់ការ Stalin ក៏មិនបានសម្រេចនោះទេ។
ទោះជាយ៉ាងនេះក្ដី ការពន្យល់លម្អិតពីឯកសារលើករណីការបង្កាត់ពូជមនុស្សស្វានេះ លោក Ivanoff មិនបានបង្កាត់ពូជទាហានស្វានេះទេ ដោយសារមានការប៉ុនប៉ងបង្វែរទៅលើការបង្កើតសាសនាទៅវិញ។ សម្រាប់Ivanoff សង្ឃឹមថាការពិសោធន៍របស់គាត់អាចស្របទៅនឹងទ្រឹស្ដីនៃមនុស្សមានដើមកំណើតមកពីសត្វស្វា។