មិនដឹងទុកមុខណា តារាថៃ Min Pechaya ភ្លេចដករោមក្លៀក ខណៈដើរលើកម្រាលព្រំក្រហមថ្មីៗ
តារាសម្ដែងស្រីថៃនាង Min Pechaya បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបង្ហាញខ្លួនដើរលើកម្រាលព្រំក្រហមក្នុងកម្មវិធីបង្ហាញម៉ូដដ៏ធំ Venice Film Festival 2019 កាលពីពេលថ្មីៗនេះ ដែលប្រារព្ធឡើងនៅប្រទេសអ៊ីតាលី ជាមួយនឹងឈុតសម្លៀកបំពាក់យ៉ាងស្អាតទាក់ទាញជួយលើកសម្រស់នាងឱ្យក្លាយជាព្រះនាងមួយប៉ព្រិចភ្នែក ។
កំពុងតែទទួលបានការកោតសរសើរពីអ្នកគាំទ្រទៅលើផ្នែកសម្រស់ តារាស្រី Min Pechaya ស្រាប់តែត្រូវបានគេចាប់អារម្មណ៍ឃើញថា នាងភ្លេចដករោមក្លៀកទៅវិញ បន្ទាប់ពីឃើញរូបថតដើរបង្ហាញម៉ូដស្លៀកឈុតពណ៌ស្លាបកំភេម ដើរកាចរាង ច្រត់ចង្កេះនៅលើកម្រាលព្រំក្រហមដែលគេយកទៅបង្ហោះព្រោងព្រាតលើបណ្ដាញសង្គមស្ដែងពីកម្មវិធីខាងលើ ។
Min Pechaya ជាតារាសម្ដែងថៃជួរមុខដ៏ល្បីល្បាញមួយរូប បែរជាធ្វេសប្រហែសលេចធ្លាយចំណុចគួរឱ្យខ្មាសអៀនរបស់មនុស្សស្រីនៅទីសាធារណៈបែបនេះទៅវិញ ហើយថែមទាំងនៅក្នុងកម្មវិធីបង្ហាញម៉ូដដើរលើកម្រាលព្រំក្រហមទៀត ៕
ប្រភព៖ tvpoolonline