ភ្ញាក់ផ្អើលមែន ស៊ែរម្នាក់មួយមក!!! សំណង់ប្រាសាទខ្មែរចំនួន ០២ ត្រូវបានគេប្រទះ​ឃើញ​ នៅប្រទេស…

យោងតាមហ្វេសប៊ុកមួយឈ្មោះ Khmer Architectural បានសរសេររៀបរាប់ឱ្យដឹងថា៖ #ភ្ញាក់ផ្អើលណាស់ ប្រទះឃើញសំណង់ប្រាសាទខ្មែរនៅហ្វីលីពីន។សំណង់ប្រាសាទខ្មែរមានទម្រង់ជាប្រាសាទអង្គរវត្ត និងបាយ័នត្រូវបានប្រទះឃើញនៅប្រទេសហ្វីលីពីន។

តាមលោក ហេង រតនា អគ្គនាយកកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងថា សំណង់ប្រាសាទនេះសាងសង់នៅជំរំភៀសខ្លួនខ្មែរមួយ នៅប្រទេសហ្វីលីពីននៅឆ្នាំ១៩៨២។ សំណង់នេះអាចសាងសង់ឡើងក្នុងន័យរំលឹកនូវកេរ្តិ៍មរតកវប្បធម៌ ហើយវាបានក្លាយជាសំណង់ភស្តុតាងនៃការបែកបាក់ព្រាត់ប្រាស់សង្គមគ្រួសារ និងសង្គមជាតិដោយសារសង្គ្រាម។

ក្នុងសម័យសង្គ្រាម មានជនជាតិខ្មែររាប់សែននាក់បានរត់គេចពីសង្គ្រាមក្នុងស្រុក រត់ទៅប្រទេសជិតខាង និងប្រទេសទី៣ ហើយប្រទេសហ្វីលីពីនក៏ជាប្រទេសមានពលរដ្ឋខ្មែរមួយចំនួនជ្រកកោនក្នុងស្ថានភាពប្រទេសជួបភាពវឹកវរ៕

ប្រភពពី៖ Cambofox
ប្រភព៖ Joolchet

Leave a Reply

Your email address will not be published. Required fields are marked *