ជីត្រចៀកជ្រូក ឬ ជីស្លឹកក្រាស់!! ព្យាបាលជំងឺ ក្អក ហឺត គ្រុន និងឈឺសន្លាក់…(មានវីដេអូ)

ស្លឹក បុកស្លឹកហើយច្របាច់យកទឹកពី ២ ទៅ ៤ស្លាបព្រាកាហ្វេ សម្រាប់ព្យាបាលជំងឺ ក្អក ហឺត គ្រុន និងឈឺសន្លាក់។ ពេលក្មេងគ្រុន គេអាចយកទឹកដែលបុកហើយនោះមកបន្តក់ដាក់ត្រចៀក ហើយម្យ៉ាងទៀតគេអាចយកស្លឹកស្រស់មកបុក ឬច្របាច់ រួចយកមកលាយប្រេងល្ង ដាក់លើថ្ងាស់។

ដាំតាមផ្ទះសម្រាប់ធ្វើជ្រក់ និងធ្វើជាឱសថ។ជាប្រភេទរុក្ខជាតិស្មៅរស់បានយូរឆ្នាំ ផ្នែកខាងក្រោមមានលក្ខណៈដូចចុល្លព្រឹក្ស មានជាតិទឹក និងរោមច្រើន។ ស្លឹកធំៗ រាងដូចស៊ុត ឬ រាងដូចបេះដូង គែមស្លឹកមានរៀងដូចក្បាច់ធ្មេញរណា មានជាតិទឹកច្រើន ក្លិនក្រអូបប្រហើរ។ កញ្ចុំផ្កាចេញនៅខាងចុងមែកជាកួរធំផ្ដុំគ្នា ឬជាផ្កាខ្នែងផ្គុំ ផ្កាតូចៗពណ៌ខៀវ ហើយផ្លែវារាងស្ទើរត្រង់ មានទម្រ។

ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)

បោះពុម្ភឆ្នាំ២០០៦

Leave a Reply

Your email address will not be published.