ពិតជាស្មានមិនដល់ !!! ផ្លែល្វាជាឱសថព្យាបាលជំងឺយ៉ាងមានប្រសិទ្ធិភាពតាំងពីឫស រហូតដល់ចុងស្លឹក ជាពិសេសចំពោះស្ត្រី !

មិននឹកស្មានថា ល្វា ជាឱសថព្យាបាលជំងឺតាំងពីឫស រហូតដល់ចុងស្លឹកជួយព្យាបាលស្រ្តីឆ្លងទន្លេអត់ទឹកដោះ គ្រួសក្នុងថង់ប្រមាត់រដូវមកមិនទៀង មុខមានមុនក្រហមៗ គ្រុនចាញ់ ហឺតជួយចែកគ្នាដឹងផង!ការព្យាបាល៖-យកផ្លែខ្ចី និងស្លឹកខ្ចីធ្វើជាអន្លក់ ឲ្យចេញទឹកដោះច្រើន ព្យាបាលរាគ-ស្លឹកព្យាបាលឈឺឆ្អឹងឆ្អែង គ្រុនចាញ់ ស្រ្តីឆ្លងទន្លេអត់ទឹកដោះ

-ជ័រ លាយជាមួយកំបោរលាបពីក្រៅរមាស់កើតអាត់ បូស ព្យាបាលរលាក-ឫសព្យាបាលរាគមួល-ជ័រ របស់ឫសព្យាបាលទឹកនោមផ្អែម-ស្លឹក ជាម្សៅលាយទឹកឃ្មុំព្យាបាលជំងឺប្រមាត់-ផ្លែ ព្យាបាលរដូវមកមិនទៀង-ជ័រ បន្សាបការពុល និងពស់ចឹក បើឈឺក្បាលគេយកជ័រលាបលើក្រដាសបិតសៀតផ្កាសងខាង-រលាក គេយកជ័រលាយជាមួយផ្នែកសនៃពងមាន់ លាបលើក្រដាសបិតកន្លែងរលាក-កូនក្មេងរមាស់យកស្លឹកខ្ចីបុកបិតលើរបាស់-មុខមានមុនក្រហមៗ យកស្លឹកដែលមានដង្កូវ ដាំទឹកឆ្ពុងរាល់ថ្ងៃ

-យកផ្លែល្វា + ផ្លែខ្នុរខ្ចី ហាន់ឲ្យតូចដាំជាបបរជាមួយបាយដំណើបជួយឲ្យមានទឹកដោះ-គ្រុនចាញ់យកស្លឹកដែលជ្រុះធ្លាក់ក្នុងភក់រើលាងឲ្យស្អាតហាលឲ្យស្ងួតហាន់ល្អិតៗលីងឲ្យឈ្ងុយចំនួន១០០ក្រាម ដាំទឹក១លីត្រផឹកព្រឹកល្ងាចរហូតបាន៥ថ្ងៃ-ជ័រលាយជាមួយទឹកឃ្មុំផឹកមុនចូលដេកព្យាបាលហឺត។

-ផ្លែល្វាខ្ចីៗគេក៏អាចយកមកជ្រក់ញ៉ាំដូចជាត្រសក់បានដែរ។ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ក្រសួងសុខាភិបាលសូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។សូមរក្សារទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទខ្ញុំយកទៅផ្សាយបន្ត។-ប្រភពនិងអត្ថបទដោយ៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *