នរណាស្រលាញ់ការងារបែបនេះខ្លះ?? មកដឹងពីប្រាក់ខែ អ្នកបម្រើការលើយន្តហោះល្បីៗលើពិភពលោក
អាជីពមួយដែលស្ថិតក្នុងក្តីស្រមៃរបស់មនុស្សភាគច្រើន។ ដោយសារតែការងារនេះ ផ្តល់ប្រាក់ខែឲ្យខ្ពស់ និងជាឱកាសល្អសម្រាប់អ្នកចូលចិត្តធ្វើដំណើរ។ ទម្រាំបានជាប់ជាអ្នកបម្រើការលើយន្តហោះ អ្នកត្រូវមានទាំងចំណេះដឹង បុគ្គលិកលក្ខណៈល្អ រូបសម្បត្តិស្រស់សោភា និងមានសុខភាពល្អផងដែរ។ តម្រូវការច្រើនយ៉ាងនេះ តើពួកគាត់ទទួលបានប្រាក់ខែប៉ុន្មានទៅ? ចង់ដឹងកាន់តែច្បាស់ ទៅតាមដាន ប្រាក់ខែខុសៗគ្នា របស់ក្រុមហ៊ុនអាកាសចរល្បីៗលើពិភពលោក។
១. ជើងហោះហើរបាំងកក (Bangkok Airways) ជើងហោះហើរបាំងកក (Bangkok Airway) បានចាប់ផ្តើមបើកដំណើរការ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៦៨ ដែលគ្រប់គ្រងដោយក្រុមហ៊ុន Bangkok Aviation Co., Ltd និងបានរៀបចំយន្តហោះជាច្រើនគ្រឿង សម្រាប់ដឹកអ្នកដំណើរទាំងក្នុងនិងក្រៅស្រុក។ប្រាក់ខែជាមធ្យមរបស់ពហុនិការ (អ្នកបម្រើការលើយន្តហោះ) ចាប់ពី ២៤០០-៣០០០ ដុល្លារអាមេរិក។២. ជើងហោះហើរ អេមីរ៉េត (Emirate Airline) នេះជាជើងហោះហើរ មកពីសហភាពអារ៉ាប់រួម ដែលបានដឹកអ្នកដំណើរទៅកាន់ទិសដៅ ៨៧ កន្លែងផ្សេងគ្នា ក្នុង ៥៩ ប្រទេសជុំវិញពិភពលោក។
ជើងហោះហើរ Emirate ក៏មានសេវាកម្មលក់ទំនិញច្រើនប្រភេទ ជាមួយនឹងយន្តហោះថ្មីៗ រួមទាំងមានបុគ្គលិកដែលអាចនិយាយបានច្រើនភាសាផងដែរ។ប្រាក់ខែជាមធ្យមរបស់ពហុនិការ (អ្នកបម្រើការលើយន្តហោះ) ចាប់ពី ២៦០០-៣៥០០ ដុល្លារអាមេរិក។៣. ជើងហោះហើរកាតា (Qauar Airways) Qauar Airways ជាជើងហោះហើរមកពីប្រទេសកាតា ដែលធ្វើការដឹកជញ្ជូនភ្ញៀវទៅកាន់ទិសដៅ ជាង ១០០កន្លែងលើពិភពលោក ហើយវាក៏មានឈ្មោះល្បីល្បាញលឿនខ្លាំងណាស់ដែរ។
បច្ចុប្បន្ននេះ Qauar Airways បានក្លាយជាជើងហោះហើរមួយក្នុងចំណោមជើងហោះហើរទាំង៥ ដែលបានជាប់ក្នុងតារាងលំដាប់ផ្កាយ៥។ ក្នុងមួយឆ្នាំៗ មានអ្នកដំណើរយ៉ាងហោចណាស់ ១២លាននាក់ បានធ្វើដំណើរតាមជើងយន្តហោះមួយនេះ។ប្រាក់ខែជាមធ្យមរបស់ពហុនិការ (អ្នកបម្រើការលើយន្តហោះ) ចាប់ពី ២៦០០-៣២០០ ដុល្លារអាមេរិក។៤. ជើងហោះហើរសិង្ហបុរី (Singapore Airlines) Singapore Airlines ជាជើងហោះហើរមកពីប្រទេសសិង្ហបុរី។
ជាមួយនឹងការចុះចតនៅប្រលានយន្តហោះ Changi ដែលត្រូវបានចាត់ទុកជាទីផ្សារសំខាន់ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាផ្លូវដែលនាំទៅកាន់ប្រទេសអូស្រ្តាលី និងអង់គ្លេស តាមរយៈអឌ្ឍគោលខាងកើត រួមទាំងការហោះហើរឆ្លងកាត់ប៉ាស៊ីហ្វិកផងដែរ។ប្រាក់ខែជាមធ្យមរបស់ពហុនិការ (អ្នកបម្រើការលើយន្តហោះ) ចាប់ពី ២៦០០-៣២០០ ដុល្លារអាមេរិក។
៥. ជើងហោះហើរអេត្យូពី (Etihad Airways) Etihad Airways គឺជាជើងហោះហើរជាតិ មកពីសហភាពអារ៉ាប់រួម ដែលចាប់ផ្តើមដំណើរការ នៅក្នុងខែធ្នូ ឆ្នាំ២០០៣។ សព្វថ្ងៃវាមានជើងហោះហើរជាង១២០០ក្នុងមួយសប្តាហ៍ និងមាន ៧០ទិសដៅ ក្នុងប្រទេសជិត៥០ ទូទាំងសកលលោក។
Etihad Airways ក៏មានសេវាកម្មម្ហូបអាហារនិងភេសជ្ជៈលំដាប់ផ្កាយ៥ ដែលមានរសជាតិឆ្ងាញ់ទៀតផង។ប្រាក់ខែជាមធ្យមរបស់ពហុនិការ (អ្នកបម្រើការលើយន្តហោះ) ចាប់ពី ២៦០០-៣២០០ ដុល្លារអាមេរិក។៦. ជើងហោះហើរថៃ (Thai Airways) នេះជាជើងហោះហើររបស់ប្រទេសថៃ ដែលចាប់ដំណើរការ តាំងពីឆ្នាំ ១៩៦០មកម្ល៉េះ។
កន្លែងចុះចត គឺនៅប្រលាន Suvarnabhumi។ Thai Airways ក៏បានជាប់ចំណាត់ថ្នាក់ល្អ សម្រាប់ជើងហោះហើរពីប្រទេសថៃទៅកាន់ទីក្រុងឡុងដុង ថែមទាំងទទួលបានពានរង្វាន់យន្តហោះដែលមានអនាម័យខ្ពស់ ពីអង្គការសុខភាពពិភពលោក។ប្រាក់ខែជាមធ្យមរបស់ពហុនិការ (អ្នកបម្រើការលើយន្តហោះ) ចាប់ពី ១៤០០-២៦០០ ដុល្លារអាមេរិក។៧. ជើងហោះហើរជប៉ុន (Japan Airlines) ជើងហោះហើរជប៉ុន ត្រូវបានគេស្គាល់ជាក្រុមហ៊ុនឯកជនមួយ ចាប់មានទាំងពីឆ្នាំ ១៩៥១។ វាជាជើងហោះហើរធំចំណាត់ថ្នាក់លេង២ បន្ទាប់ពីជើងហោះហើរមួយទៀតរបស់ជប៉ុន Japan’s ALL Nippon Airway ។
សម្រាប់ការហោះហើរក្រៅស្រុកមាន ៣៣ទិសដៅដូចជា អាស៊ី អាមេរិក អឺរ៉ុប និងអូសេអានី។ប្រាក់ខែជាមធ្យមរបស់ពហុនិការ (អ្នកបម្រើការលើយន្តហោះ) ចាប់ពី ១៦០០-២៦០០ ដុល្លារអាមេរិក។៨. ជើងហោះហើរអូម៉ាន (Oman Air )នេះគឺជាជើងហោះហើរជាតិប្រទេសប្រទេស អួម៉ាន ដែលមានកន្លែងចុះចតនៅប្រលានអន្តរជាតិ Muscat។
Oman Air មានទាំងជើងហោះហើរក្នុងនិងក្រៅស្រុក មានបុគ្គលិករួសរាយរាក់ទាក់ និងបម្រើសេវាកម្មតាមស្តង់ដារ។ប្រាក់ខែជាមធ្យមរបស់ពហុនិការ (អ្នកបម្រើការលើយន្តហោះ) ចាប់ពី ២២០០-២៩០០ ដុល្លារអាមេរិក។៩. ជើងហោះហើរអាស៊ី (Air Asia)Air Asia ត្រូវបានគេស្គាល់ថាជាជើងហោះហើរដែលមានតម្លៃទាបសមរម្យរបស់ប្រទេសម៉ាឡេស៊ី។
វាហោះហើរទៅកាន់ទិសដៅជាង៤០០ទីក្រុង ក្នុងប្រទេសផ្សេងៗគ្នា។ ប្រលានធំបំផុតគឺស្ថិតនៅក្នុងទីក្រុងកូឡាឡាំពួរ។ប្រាក់ខែជាមធ្យមរបស់ពហុនិការ (អ្នកបម្រើការលើយន្តហោះ) ចាប់ពី ២១០០-២៣០០ ដុល្លារអាមេរិក ។១០. ជើងហោះហើរគុយវ៉ែត (Kuwait Airways) នេះជាជើងហោះហើរជាតិរបស់ប្រទេសគុយវ៉ែត។ វាក៏ជាសមាជិកមួយ នៃក្រុមហ៊ុនអាកាសចររបស់អារ៉ាប។ប្រាក់ខែជាមធ្យមរបស់ពហុនិការ (អ្នកបម្រើការលើយន្តហោះ) ចាប់ពី ២២០០-២៦០០ ដុល្លារអាមេរិក។
១១. ជើងហោះហើរ Nok (Nok Air) វាជាជើងហោះហើរដែលមានតម្លៃធូរថ្លៃ និងមានឯកសណ្ឋានពណ៌លេចធ្លោ របស់ប្រទេសថៃ ហើយបានចាប់បើកដំណើរការនៅឆ្នាំ២០០៤ ដែលធ្វើការដឹកជញ្ជូនអ្នកដំណើរនៅក្នុងស្រុកនិងទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ប្រាក់ខែជាមធ្យមរបស់ពហុនិការ (អ្នកបម្រើការលើយន្តហោះ) ចាប់ពី ១៦០០-២២០០ ដុល្លារអាមេរិក។១២. ជើងហោះហើរ JetStar (JetStar Airways) JetStar Airways ជាជើងហោះហើររបស់ប្រទេសអូស្រ្តាលីដែលមានតម្លៃទាប។ វាមានទាំងការហោះហើរក្នុងស្រុក និងតាមតំបន់ផ្សេងៗ។
ចំណែកឯការហោះហើរក្រៅស្រុកវិញ តែងប្រើប្រភេទយន្តហោះធន AirBus A320 AirBus A330 និង Boeing 787 Dream Liner ។ប្រាក់ខែជាមធ្យមរបស់ពហុនិការ (អ្នកបម្រើការលើយន្តហោះ) ចាប់ពី ១៦០០-២២០០ ដុល្លារអាមេរិក។១៣. ជើងហោះហើរ Eva (Eva Air) នេះជាជើងហោះហើរមកពីតៃវ៉ាន់ ដែលគ្រប់គ្រងដោយ Evergreen Group ។ Eva Air ធ្វើការហោះហើរទៅកាន់ ៧០ទិសដៅក្នុងប្រទេសតៃវ៉ាន់ និងទៅកាន់តំបន់អាស៊ី អូស្រ្តាលី និងអាមេរិកខាងត្បូង។
ចំណែកឯការតុបតែងកៅអីយន្តហោះនិងឯកសណ្ឋានមានភាពខុសប្លែកពីគេបន្តិច ដោយសារជើងហោះហើរនេះបានជ្រើសរើសរូប Hello Kitty មើលទៅគួរឲ្យស្រលាញ់ខ្លាំងណាស់។ប្រាក់ខែជាមធ្យមរបស់ពហុនិការ (អ្នកបម្រើការលើយន្តហោះ) ចាប់ពី ១៦០០-២២០០ ដុល្លារអាមេរិក៕ប្រភព៖ Spiceee ប្រែសម្រួល៖ ដេត ឈុនអ៉ី