ស្ទើតែមិនជឿ!! ឈើហ៊ុបស្រង់ពីទន្លេយកមកទុកចោលរាប់ឆ្នាំ តែមិននឹកស្មានថាមានតម្លៃដល់ទៅ…
(ប្រទេសចិន) ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយរបស់ចិន បានរាយការណ៍ថា ឈើដ៏កម្រមួយដែលមានអាយុកាល ៦០០ ឆ្នាំ ដែលត្រូវបានរក្សាទុកសម្រាប់ការប្រើប្រាស់ក្នុងគ្រួសាររាជវង្ស តែត្រូវបានគេរកឃើញនៅខាងក្រោយរោងចក្រគ្រឿងសង្ហារឹមមួយកន្លែង ស្ថិតនៅភាគកណ្តាលប្រទេសចិន។
ដើមឈើមានឈ្មោះថា Phoebe zhennan ត្រូវបានគេស្គាល់ថាជាឈើខ្សែស្រឡាយមាស ដែលត្រូវបានគេដាក់នៅក្នុងចំណោមគំនរឈើតូចៗឥតប្រយោជន៍ដទៃៗទៀត នៅឯនៅរោងចក្រមួយ ស្ថិតក្នុងស្រុក Jiayu ខេត្ត Hubei អស់រយៈពេល ៥ ឆ្នាំ មកហើយ មុនពេលវាត្រូវបានកំណត់អត្តសញ្ញាណ។
កាសែត Chutian Golden News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា បច្ចុប្បន្នវាមានតម្លៃ ២០ លានយន់ (ប្រហែល ៣ លានដុល្លារអាមេរិក) ប៉ុន្តែ ជាជាងការទទួលបានសាច់ប្រាក់ ម្ចាស់នៃឈើនេះបានសម្រេចចិត្តបរិច្ចាគវាទៅឱ្យសារមន្ទីរមួយ។ លោក Lei Jun ម្ចាស់រោងចក្រនោះ បានប្រាប់អ្នកកាសែតថា ឈើនេះត្រូវបានគេរកឃើញនៅក្នុងទន្លេ៕ប្រភពពី pressnews