ខ្លាំងមែនប្អូនៗៗ!!! ទើបតែថ្នាក់ទី៨សោះ អាចបង្កើត Drone ដោយខ្លួនឯងបាន
គណនីហ្វេសប៊ុកឈ្មោះ Dora than បានបង្ហាញពីសមត្ថភាពកែច្នៃ Drone ដោយកូនខ្មែរមួយក្រុម ជាយុវសិស្សថ្នាកទី៨ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ។ពីរូបភាពបង្ហាញពីភាពវៃឆ្លាតនៃក្រុមយុវសិស្សកម្ពុជានោះ លើបណ្តាញសង្គម បានឲ្យដឹងបន្តថា«ពួកគាត់ជាសិស្សថ្នាក់ទី៨ នៃវិទ្យាល័យស៊ីសុវត្ថិ ពួកគាត់នៅក្មេង តែពួកគាត់មានគំនិតច្នៃប្រឌិតអាចបង្កើត Drone ដែលអាចហោះបានឆ្ងាយ និងមានកាម៉េរាថតរូបភាព ថតវីដេអូ។
នេះជាជំហានដំបូងរបស់ពួកគាត់ ហើយពួកគាត់សន្យាថា ជំហានទី២ និងមានដាក់ថែម GPS និង Sensor ការពារពេលរកប៉ះអ្វី វានឹងថយក្រោយ»។ ជាមួយគ្នានោះដែរក៏មានអ្នកនិយមប្រើប្រាស់ Drone ក្នុងការធ្វើការងារផលិតជាវីដេអូ ឬរូបភាពនោះលេចមុខកោតសរសើរតាមរយៈការខមិនថា«សូមកោតសរសើរ និងជូនពរប្អូនៗជោគជ័យក្នុងការស្រាវជ្រាវ និងស្វែងរកការបង្កើតថ្មីៗទៀត»៕ប្រភព៖ dara-news