ឆ្លាតតើ!!! ចេះធ្វើពុតជាបាក់ជើង ដើរអូសជើង ដើម្បីឲ្យគ្រប់គ្នាចាប់អារម្មណ៍ អាណិត និងដាក់ចំណីឲ្យវាស៊ី…

ថៃ៖អ្នកទាំងអស់គ្នាដឹងទេថាឆ្កែគឺត្រូវបានគេចាត់ទុកថាជា សត្វចិញ្ចឹមមួយប្រភេទ ដែលមានភាពវៃឆ្លាត និងជាពិសេសនោះ ស្រលាញ់ស្មោះស្ម័គ្រនឹងម្ចាស់ ជាងសត្វណាៗទាំងអស់។ជាក់ស្ដែង កាលពីថ្មីៗនេះ ឆ្កែមួយក្បាលនៅឯប្រទេសថៃបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការចាប់អារម្មណ៍ ស្រលាញ់ ក៏ដូចជាសរសើរយ៉ាងខ្លាំងដល់វាដែលចេះធ្វើជាបាក់ជើងយ៉ាងកំសត់។

វាមានឈ្មោះថា អា Ga គឺជាឆ្កែដ៏ឆ្លាត និងកំពូល្បិចមួយក្បាល ដែលតែងតែធ្វើឲ្យគ្រប់គ្នាចាញ់បោកវា ធ្វើជាបាក់ជើងប៉ុន្តែផ តាមការពិតទៅ សកម្មភាពទាំងនោះ គ្រាន់តែជាការបោកស៊ីរបស់វាតែប៉ុណ្ណោះ។ ព្រោះតែឆ្កែកំហូចនេះ សម្ដែងឡើងដោយគ្រាន់តែចង់ឲ្យគេចាប់អារម្មណ៍លើវា ឃើញហើយអាណិត និងដាក់ចំណីឲ្យស៊ីប៉ុណ្ណោះ។

នាង Thaweeporn Chongplapolkul បាននិយាយថា៖«ឆ្កែមួយក្បាលនេះ រស់នៅកន្លែងធ្វើការរបស់ខ្ញុំអស់រយៈពេលជាង ១ឆ្នាំមកហើយ។ វាតែងតែប្រើល្បិចបែបនេះ ដើម្បីបំភាន់ភ្លែកគ្រប់គ្នាឲ្យអាណិតវា។ ខ្ញុំក៏តែងតែដាក់បាយឲ្យស៊ីរាល់ថ្ងៃដែរ ប៉ុន្តែ អា Gae វានៅមានទម្លាប់ធ្វើបែបនេះ។Gae គឺជាឆ្កែដ៏ឆ្លាតមួយក្បាល។ ខ្ញុំគិតថា វាធ្វើបែបនេះក៏ព្រោះតែវាចង់ឲ្យគេចាប់អារម្មណ៍ និងដាក់ចំណីឲ្យវាស៊ី» ។នាង Thaweeporn បានបន្តថា៖

«នៅពេលដែលពួកយើងបានឈប់មើលសកម្មភាពប្រើល្បិចរបស់វានៅក្នុងថ្ងៃនោះ (ក្នុងវីដេអូ) ក៏ស្រាប់តែមានអ៊ំប្រុសម្នាក់ជិះម៉ូតូកាត់នោះ ក៏បានឈប់មើលវាផងដែរ ព្រោះតែគាត់គិតថា ឆ្កែនោះមានរឿងអ្វីអាក្រក់កើតឡើងចំពោះវា ទើបបានជាវាដើរអូសជើងបែបនេះ។ ប៉ុន្តែបន្តិចក្រោយមក ឆ្កែកំហូចនេះ ក៏បានលោតឡើង និងបានដើរទៅឆ្ងាយបាត់យ៉ាងរំភើយតែម្តង។ វាពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់» ។

ដោយសារតែភាពឆ្លាតវៃរបស់វាបែបនេះហើយបានជាធ្វើឲ្យមនុស្សមួយចំនួនចូលចិត្តវានឹងតែងតែដាក់ចំណីឲ្យវាស៊ីជារៀងរាល់ថ្ងៃ។«អា Gae គឺជាឆ្កែចំណាស់មួយក្បាល ហើយពួកយើងក៏បានពិនិត្យមើលជើងទាំងពីររបស់វាផងដែរ។ ជើងរបស់វាគ្មានបញ្ហាអ្វីនោះទេ ព្រោះប្រសិនណាបើជើងរបស់វាមានបញ្ហា ដូចជារបួសមែននោះ ខ្ញុំនឹងយកវាទៅឲ្យពេទ្យសត្វពិនិត្យមើលហើយ»។ប្រភពពី pressnews

Leave a Reply

Your email address will not be published. Required fields are marked *