កំពូលទស្សនវិទូសូក្រាត៖ “ប្រពន្ធខ្ញុំពូកែរអ៊ូទើបខ្ញុំក្លាយជាទស្សនវិទូ”
សូក្រាត គឺជាទស្សនវិទូជនជាតិក្រិចកើតនៅក្រុងអាថែនប្រហែលជាឆ្នាំ ៤៧០មុនគ.ស ដល់ឆ្នាំ៣៩៩ មុនគ.ស។ ចំពោះរូបសម្បត្តិវិញ សូក្រាត ជាបុគ្គលម្នាក់ដែលមានរូបរាងកាយអាក្រក់អាក្រីមិនគួរឱ្យមើលសោះ។ ចំណែកឯមុខមាត់គ្មានគួរឱ្យចូលចិត្តសោះសូក្រាត បានក្លាយជាអ្នកទស្សនវិជ្ជាម្នាក់ដែលសំខាន់ និងល្បីល្បាញ នៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក។

មានថ្ងៃមួយនោះ ប្រពន្ធគាត់មិនបានរអ៊ូដាក់គាត់មួយថ្ងៃ គាត់មានអារម្មណ៍ហាក់ដូចជាមិនសប្បាយចិត្តសោះ ឃើញដូចនេះសិស្សរបស់គាត់បានសួរគាត់ថា “តើថ្ងៃនេះលោកគ្រូ មានបញ្ហាអ្វីឬបានជាទឹកមុខស្រពោនមិនសប្បាយចិត្តបែបនេះ?” លោកគ្រូក៏តបវិញ “ថ្ងៃនេះប្រពន្ធរបស់ខ្ញុំនាងមិនរអ៊ូដាក់ខ្ញុំដូចសព្វដង ធ្វើឱ្យខ្ញុំមិនសប្បាយចិត្ត”។
គាត់បានយកការរអ៊ូរបស់ប្រពន្ធរបស់គាត់ធ្វើជាមេរៀន ប្រៀបដូចជាគ្រូ ហ្វឹកហាត់ពុតលត់ដុំចិត្តឱ្យរឹងមាំ និងកើតជាប្រយោជន៍តាមរយៈគំនិតនិងទស្សនៈរបស់គាត់ច្រើន ដែលធ្វើឱ្យមនុស្សទទួលបានចំណេះដឹង និងជាការចែករំលែកបទពិសោធល្អៗថែមទៀតផង។
ហេតុនេះយើងគ្រប់គ្នាកុំខឹងនឹងមនុស្សរអ៊ូ ព្រោះជួនកាលមានប្រយោជន៍ដល់យើងជាច្រើន ថាមិនត្រូវអាចក្លាយជាទស្សនវិទូដូច សូក្រាត ដោយមិនដឹងខ្លួនក៏មិនដឹង៕
ប្រភពពី anarchak